សត្វស្វា ២ក្បាលដឹងខ្លួនវិញហើយ និងក្រុមស្វា ត្រូវបានយកទៅរក្សាទុកនៅកន្លែងមួយ

  • 2020-12-30 04:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វស្វាកាច១៦ក្បាលដែលបានចាប់ចេញពីតំបន់អង្គរ កាលពីថ្ងៃម្សិលមិញ កំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ។ នេះបើយោងតាមប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

គិតត្រឹមល្ងាចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្វាកាចចំនួន១៦ក្បាល ត្រូវបានចាប់ពីបរិវេណប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ហើយស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយដែរ។ ការបញ្ជាក់របស់លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបញ្ចាក់ដែរថា ការចាប់ស្វាកាចៗទាំងនេះ គឺដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ និងរុញ ឬកាយ ឱ្យជ្រុះនូវថ្មប្រាសាទ ទម្លាក់ចុះក្រោម និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។

លោកក៏បានជម្រាបជូនផងដែរថា ក្រុមការងារនឹងចាប់យកចេញតែស្វាកាចៗប៉ុណ្ណោះ គឺមិនធ្វើឡើងចំពោះសត្វស្វាទាំងអស់នោះទេ ហើយលោកក៏សុំច្រានចោលទាំងស្រុង នៅរូបភាពសត្វស្វារងរបួសដែលត្រូវបានចែកចាយ និងផ្សព្វផ្សាយ ដែលតាមពិតគឺស្វារងរបួសនេះ បានរងរបួសដោយត្រូវម៉ូតូបុក ហើយក្រុមអ្នកថតដាក់យូធូប បានថតនៅពេលកាលពីពេលកន្លងយូរដែរមកហើយ និងបានផ្សព្វផ្សាយនៅលើបណ្តាញយូធូបផងដែរ”៕

ប្រភព៖ AKP  

អត្ថបទពេញនិយម