គួរដឹង! ៥ យ៉ាងត្រូវយកចិត្តទុកដាក់ចំពោះសុខភាពកូនក្មេង ក្នុងរដូវត្រជាក់

  • 2020-12-30 08:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការមើលថែកុមារមិនងាយស្រួលដូចការមើលឃើញនោះទេ។ គ្រាន់អាកាសធាតុប្រែប្រួល ចុះត្រជាក់ ក្មេងៗភាគច្រើន ងាយប្រឈមនឹងការកើតមានជំងឺ ផ្លូវដង្ហើម ដូចជា ផ្ដាសាយ តឹងច្រមុះ ឈឺបំពង់ក និង រាគរូសជាដើម។ ពួកគេក៏រឹតតែប្រឈមខ្ពស់នឹងការប៉ះពាល់នូវមេរោគនានានៅតាមមជ្ឈដ្ឋានខាងក្រៅ ព្រោះពួកគេមិនទាន់ដល់វ័យដែលអាចយល់ច្បាស់ពីការរស់នៅស្អាត ឬ វិធីបង្ការមេរោគដោយខ្លួនឯងនៅឡើយ។

ដូច្នេះ អាណាព្យាបាលគួរយល់ដឹង និង ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធីបង្ការកុមារពីមេរោគ ដែលមាន ៥ ចំណុចសំខាន់ៗ ៖

១. នាំកុមារទៅចាក់វ៉ាក់សាំងការពារ៖ វិធីចម្បងក្នុងការទប់ស្កាត់កុមារមិនឱ្យឆ្លងនូវជំងឺនានា គឺការនាំពួកគេទៅចាក់វ៉ាក់សាំងការពារ ។ វ៉ាក់សាំងដែល គួរ ចាក់ ១ឆ្នាំម្ដងគឺ វ៉ាក់សាំងគ្រុនផ្ដាសាយធំ។ ប៉ាម៉ាក់ដែលមានកូនតូចៗ អាចយកកូនរបស់អ្នកទៅចាក់វ៉ាក់សាំងនៅពេលពួកគេមានអាយុចាប់ពី ៦ខែឡើងទៅ។

២. គួរនាំកូនធ្វើសកម្មភាពឲ្យបានច្រើន៖ ការធ្វើសកម្មភាព ដូចជា ការហាត់ប្រាណ លេងកីឡា ការប៉ះពាល់ជាមួយបរិយាកាសខាងក្រៅ រត់លេងតិចតួច ធ្វើឲ្យគេបែកញើសរាងកាយបញ្ចេញកម្ដៅ និងជាតិពុល នឹងពង្រឹងប្រព័ន្ធការពាររាងកាយ។

៣. ទម្លាប់ឱ្យកូនឧស្សាហ៍លាងដៃ និងរក្សាអនាម័យ៖

ក្មេងៗភាគច្រើនចូលចិត្តយកដៃទៅលេង ឬ ប៉ះរបស់របរគ្រប់ប្រភេទតែម្តង ព្រោះពួកគេមិនបានយល់ដឹងថារបស់ណាគួរលេង ឬ មិនគួរនោះឡើយ ហើយប៉ាម៉ាក់ក៏ពិបាកធ្វើការហាមឃាត់ពួកគេណាស់ដែរ។ ដូច្នេះ វិធីម៉្យាងទៀតដែលជួយទប់ស្កាត់ការឆ្លងមេរោគមកលើកូនៗជាទីស្រឡាញ់ នោះប៉ាម៉ាក់អាចទម្លាប់កូនរបស់លោកអ្នកឱ្យលាងដៃឱ្យបានញឹកញាប់គ្រប់ពេលជាមួយសាប៊ូ ឬ ជែលលាងដៃឱ្យបានត្រឹមត្រូវ ជាពិសេសក្រោយពីពួកគេបានប៉ះ ឬ លេងនូវរបស់របរនៅទីសាធារណៈ។

៤. ឲ្យពួកគាត់គេងបានគ្រប់គ្រាន់៖

ការគេងឲ្យបានគ្រប់គ្រាន់សម្រាប់កុមារពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការលូតលាស់របស់ពួកគាត់។ ដូច្នេះយោងតាមការលើកឡើងរបស់អ្នកជំនាញបានប្រាប់ថា កាលណាកុមារគេងមិនបានគ្រប់គ្រាន់ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត អត្តចរិត និងការលូតលាស់របស់ពួកគាត់។

ដូចនេះរយៈពេលគេងរបស់ពួកគាត់គឺ៖

- ក្មេងៗទើបចេះដើរ (ចន្លោះ 1-2ឆ្នាំ)៖ គេងចន្លោះ 12-14ម៉ោងក្នុងមួយថ្ងៃ

- ក្មេងៗរៀនមត្តេយ្យ (ចន្លោះ 3-5ឆ្នាំ)៖ គេងចន្លោះ 10-13ម៉ោងក្នុងមួយថ្ងៃ

- ក្មេងៗរៀនបឋម (ចន្លោះ 6-13ឆ្នាំ)៖ គេងចន្លោះ 9-12ម៉ោងក្នុងមួយថ្ងៃ។

៥. យកចិត្តទុកដាក់លើរបបអាហាររបស់កុមារ៖ របបអាហារជាចំនុចគោលដែលអ្នកទាំងអស់គ្នាមិនអាចមើលរំលង។ ប៉ាម៉ាក់គួរបូកបន្ថែមនូវអាហារសុខភាពនៅរបបអាហារប្រចាំថ្ងៃរបស់កូនៗ ដែលយើងណែនាំកុំអោយចោលអោយសោះ ទឹកដោះគោសុទ្ធ។

ទឹកដោះគោជារបបអាហារមួយ ដែលកុមារត្រូវតែមានក្នុងរបបអាហាររបស់ពួកគាត់ ពីព្រោះទឹកដោះគោជួយដល់ការលូតលាស់ខ្លាំងរបស់កុមារ ដូចជា ឆ្អឹង ធ្មេញ និងការចងចាំ ព្រមទាំងកម្លាំងថាមពល របស់ពួកគាត់ផងដែរ។

ប្រសិនបើអ្នកកំពុងស្វែងរកទឹកដោះគោសុទ្ធល្អសម្រាប់ កូនៗរបស់លោកអ្នក គិរីសួគ៌ គឺជា ជម្រើសដ៏ល្អបំផុត។ ទឹកដោះគោសុទ្ធ គិរីសួគ៌ ជាទឹកដោះគោសុទ្ធ ១០០% ដំបូងគេក្នុងប្រទេសកម្ពុជា សម្បូរដោយសារធាតុចិញ្ចឹម គ្មានបន្ថែមសារធាតុគីមី ឬ សារធាតុរក្សាទុកអោយបានយូរ ផលិតលើកសិដ្ឋានធំជាងគេជិត ៣០០ ហិកតាក្នុងខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបរបស់ អ៉ីស្រាអែល ស្តង់ដារ អន្តរជាតិ។

បច្ចុប្បន្ននេះ អ្នកអាចរកទឹកដោះគោសុទ្ធ និង យ៉ាអួទឹកដោះគោសុទ្ធ គិរីសួគ៌ នៅផ្សារទំនើបជាច្រើន ដូចជា៖ ម៉ាក្រូ ឡាក់គី បាយ័ន ថៃហួត ហ្វ៊ែផ្លាស ជីបម៉ុង អូឡាំពិក តេលាម៉ាតធំៗ ស៊ូភើស្ត័រ ស៊ូភើស្ត័រ ផ្សារការ៉ុត អារុណា អិនស៊ី ស្តេឡា ផ្សារអាហារធម្មជាតិ និង ផ្សារទំនើបផ្សេងទៀតដែលនៅជិតផ្ទះអ្នក។

ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមតាមដានលើ ទំព័រហ្វេសប៊ុក kirisufarm

វិជ្ជនី