សុខៗ Isco សុំ​ Real ទម្លាក់​ឈ្មោះ​ចេញ​ពី​ប្រកួត

  • 2020-12-30 12:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អេស្ប៉ាញ​ Isco បាន​សុំ​ក្លឹប​ Real Madrid ទម្លាក់​ខ្លួន​ចេញ​ពី​ប្រកួត​ទល់​នឹង​ក្លឹប​ Elche ក្នុង​ក្របខ័ណ្ឌ​ La Liga នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២០​ស្អែក​នេះ​។

មូល​ហេតុ​ដែល​កីឡាករ​ខាង​លើ​ សុំ​ក្លឹប​ឈប់​ភ្លាមៗ​នេះ​ ដោយ​សារ​តែ​គេ​ត្រូវ​ទៅ​បំពេញ​កាតព្វកិច្ច​ជា​ឪពុក​ ដោយ​ត្រូវ​​ទៅ​មើល​ដៃគូ​របស់​គេ​ ដែល​មាន​ផ្ទៃ​ពោះ​ជិត​កើត​ នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

យ៉ាង​ណា​មិញ​ ចំពោះ​សំណើ​ខាង​លើ​ ខាង​ក្លឹប​ក៏​បាន​អនុញ្ញាត​ឲ្យ​ Isco ឈប់​តាម​សំណូម​ពរ​របស់​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី៣​ហើយ​ សម្រាប់​ខ្សែ​បម្រើ​ខាង​លើ​ ដែល​បាន​ឈប់​ពី​ប្រកួត​ ដោយ​សារ​តែ​មូល​ហេតុ​ខាង​លើ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី