មុនប្រតិបត្តិការចាប់សត្វស្វា នៅសៀមរាប គឺមកពីមានបណ្ដឹង២នេះ

  • 2020-12-31 02:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនប្រតិបត្តិការចាប់សត្វស្វា នៅប្រាសាទបាយ័ន ខេត្តសៀមរាប ដែលធ្វើឲ្យមានប្រតិកម្មពីក្រុមនុស្សមួយចំនួនតូច គឺក្រសួងធ្លាប់ទទួលបានបណ្ដឹងពីរករណី កាលពីអំឡុងឆ្នាំ ២០១៩ ពីភ្ញៀវទេសចរ បរទេស ទាក់ទងនឹងការថតសត្វស្វា ធ្វើអាជីវកម្ម បង្ហោះតាម YouTube។

ការប្រើប្រាស់សត្វស្វា មកធ្វើអាជីវកម្ម ដោយថតជាវីដេអូ ហើយបង្ហោះចូល YouTube ដើម្បីរកថវិកា ត្រូវបានអ្នកតំណាងគេហទំព័រមួយ នៅសហរដ្ឋអាមេរិច ដាក់ពាក្យបណ្តឹងដើម្បីសុំអោយដកខ្សែអាត់វីដេអូដែលថតពីការមើលថែទាំកូនស្វា និងរាល់សកម្មភាពទាំងឡាយណា ដែលរកចំណូលពីវីដេអូឃ្លីបខាងលើ។

លោក Harriet Golden តំណាងគេហទំព័រមួយ បានស្នើស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា ជួយចាត់វិធានការ តាមពាក្យបណ្តឹងចំនួន២ ដើម្បីសុំការជួយគាំពារសត្វស្វា នៅតំបន់ប្រាសាទ ក្នុងប្រទេសកម្ពុជា។ បណ្តឹងទាំង២ រួមមាន

  • ១. ទាមទារអោយមានការដកខ្សែអាត់វីដេអូ ដែលថតពីការមើលថែទាំកូនស្វា នៅតាមតំបន់ប្រាសាទនានា ក្នុងខេត្តសៀមរាប បាត់ដំបង និងកំពង់ចាម ដែលបង្ហោះតាម YouTube ដើម្បីរកលុយ។

  • ២. ទាមទារអោយមានការហាមឃាត់ ឬដាក់បទបញ្ជាទប់ស្កាត់ទៅលើសកម្មភាពទាំងឡាយ ដែលរកចំណូលតាមរយៈវីដេអូឃ្លីបខាងលើ។

លោក Harriet Golden តំណាងគេហទំព័រ (MPOY) បានលើកឡើងថា កូនស្វាតូចៗទាំងនោះត្រូវបានលួចយកពីមេរបស់វា ដើម្បីថតជាវីដេអូឃ្លីប សម្រាប់ធ្វើអាជីវកម្មប្រាក់ចំណូលផ្ទាល់ខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការទម្លាយនៅបណ្ដឹង២ខាងលើនេះ កើតមានបន្ទាប់ពីអាជ្ញាធរអប្សរា បានចេញប្រតិបត្តិការចាប់សត្វស្វា នៅប្រាសាទបាយ័ន ក្នុងគោលបំណងផ្លាស់ទីទៅកន្លែងថ្មី។ ទន្ទឹមនឹងការប្រតិបត្តិការចាប់សត្វស្វានេះ ក៏មានមនុស្សមួយក្រុមតូច បានប្រតិកម្មទៅនឹងវិធានការ ចាប់សត្វស្វាកាចៗ ធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងប្រាសាទ ផងដែរ។

សូមអាននូវបណ្ដឹងពីភ្ញៀវទេសចរបរទេស ទាំងស្រុងនៅខាងក្រោមនេះ៖

អត្ថបទពេញនិយម