ធ្លាប់សាកនៅ?​ អាហារ ៨​មុខ​ប្រែ​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ពេល​ដាក់​លាយ​ទឹកដោះគោសុទ្ធ​

  • 2020-12-31 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​គ្រប់គ្នា​ធ្លាប់​ដឹងរួច​ហើយ​ពីគុណប្រយោជន៍ដ៏ច្រើនលើសលប់​នៃ​ទឹកដោះគោសុទ្ធ ចំពោះសុខភាព​។ តាមពិត​លើសពី​ជួយសុខភាពច្រើនមុខ ទឹកដោះគោសុទ្ធថែមទាំង​ត្រូវ​បាន​គេ​ប្រើ​ធ្វើ​អាហារ​ជាច្រើន​ដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់។ ចង់​បាន​ទាំងឆ្ងាញ់​ និង​ល្អចំពោះ​សុខភាព​ អ្នកគួរ​ជ្រើសរើសប្រើទឹកដោះគោសុទ្ធ​ ដែលសម្បូរដោយ​ជីវជាតិ​ចិញ្ចឹម និង​មិនមានសារជាតិ​រក្សាគុណភាពឲ្យទុកបានយូរ ដូចជា ទឹកដោះគោសុទ្ធ គិរីសួគ៌ ។

ទឹកដោះគោសុទ្ធ ​គិរីសួគ៌​ ជា​ទឹកដោះគោសុទ្ធ​ ១០០% ​ដំបូង​គេ​ក្នុង​ប្រទេសកម្ពុជា​ ផលិត​លើ​កសិដ្ឋាន​ធំ​ជាង​គេ​ជិត​ ៣០០ហិកតា​ នៅ​ក្បែរ​ភ្នំតាម៉ៅ​ ក្នុង​ខេត្ត​តាកែវ ​តាមបច្ចេកវិទ្យាទំនើប​របស់​ អ៊ីស្រាអែល​ ស្តង់ដារ​អន្តរជាតិ។

បច្ចុប្បន្ននេះ ​អ្នកអាចរកទឹកដោះគោសុទ្ធ​ និង​ យ៉ាអួ​ទឹកដោះគោសុទ្ធ​ គិរីសួគ៌​ នៅ​ផ្សារ​ទំនើបជាច្រើន​ ដូចជា​ ម៉ាក្រូ ​,ឡាក់គី​ ,បាយ័ន​, ហ្វ៊ែផ្លាស​, ជីបម៉ុង​ , ថៃហួត , ផ្សារ Tela Mart ធំៗ ,អូឡាំពិក​ ខេមបូឌាស៊ូភើស្ត័រ ,​ភ្នំពេញស៊ូភើស្ត័រ,​ ផ្សារការ៉ុត​, អារុណា,​ អិនស៊ី ស្តេឡា,​ ផ្សារ​អាហារធម្មជាតិ​, និង​ ផ្សារទំនើបផ្សេងទៀត​ដែល​នៅ​ជិត​ផ្ទះអ្នក។​ ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm

តោះ! ឥលូវ​មកស្គាល់មុខម្ហូប​ ដែលធ្វើជាមួយ​ទឹកដោះគោសុទ្ធ​ទៅ រឹតតែឆ្ងាញ់ប្លែកមាត់ ដូចខាងក្រោម ៖

១. អាម៉ុកសាច់​ត្រី ៖ មនុស្ស​មួយ​ចំនួនមិនចំណូលខ្ទឹះដូង ដែលមានជាតិ​ដិត ធ្វើឲ្យឆាប់ត្រលាន់។ ដូច្នេះ បើចង់​ញុំា​អាម៉ុក អាចប្តូរមក​ធ្វើ​ប្រើ​ទឹកដោះគោសុទ្ធ ជំនួសបាន។

គ្រឿង​ផ្សំ ៖ សាច់​ត្រី ២០០ក្រាម, ហាន់​ជា​ដុំៗ​ល្មម,សាច់​ត្​រីចិញ្រ្ចាំ ឬ​កិន ២០០​ក្រាម, គ្រឿង​បុក ៨០ក្រាម (គល់​ស្លឹក​គ្រៃ, ក្រូច​សើច , រំដេង, ខ្ទឹមស, ខ្ទឹម​ក្រហម, ម្ទេស​ក្រៀម, កាពិ, ​អំបិល​បន្តិច បុក​ចូល​គ្នា),ទឹក​ដោះ​គោ​សុទ្ធ ៥០០​មីលី​លីត្រ ,ស៊ុត ២គ្រាប់,ស្លឹក​ក្រូច​សើច​ហាន់​ជា​សរសៃ​ៗ ២ស្លាបព្រា​បាយ, ម្ទេស​ប្លោក​ក្រហម​ហាន់​ល្អិតៗ, ទឹក​ត្រី ១​ស្លាប​ព្រា​បាយ,ស្ករ ២ស្លាប​ព្រា​កាហ្វេ,ម្សៅ​ពោត ឬ ម្សៅ​ឆា ១ស្លាប​ព្រា​កាហ្វេ, ស្លឹក​ញ ឬ​ស្លឹក​កន្ទួត, ស្លឹក​ចេក ឬ​កូន​ចាន​ក៏​បាន​សម្រាប់​ដាក់​អាម៉ុក​ចំហុយ។

របៀប​ធ្វើ​

ជំហាន​ទី ១ ៖  បើ​ដាក់​ស្លឹក​ញ​ត្រូវ​យក​វា​ទៅ​ហាន់ ហើយ​ដាក់​ស្រុះ​ទឹក​ក្តៅ​មួយ​សន្ទុះ រួច​ស្រង់​ដាក់​ត្រាំ​ទឹកកក ដើម្បី​កាត់​ជាតិ​ល្វីង

ជំហាន​ទី ២ ៖  យក​ចាន​ធំ​ល្មម​ដាក់​គ្រឿង​បុក គោះ​ស៊ុត​ដាក់​ចូល​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ រួច​ដាក់​សាច់​ត្រី​ចិញ្ច្រាំ​ច្របល់​ចូល​គ្នា ហើយ​ដាក់​ទឹក​ត្រី និង​ស្ករ​ច្របល់​ចូល​គ្នា រួច​ដាក់​ទឹក​ដោះ​គោ​បន្តិច ស្លឹក​ក្រូច​សើច និង​សាច់​ត្រី​ចូល ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ល្អ

ជំហាន​ទី ៣ ៖  រៀប​ចំ​ស្លឹក​ចេក រួច​ដាក់​ស្លឹក​ញ ឬ​ស្លឹក​កន្ទួត​ចូល​ទ្រាប​បាត ហើយ​ដួស​គ្រឿង​អាម៉ុក​ដែល​លាយ​ហើយ​ដាក់​ចូល​ពី​លើ បន្ទាប់​មក​យក​ទៅ​ដាក់​ចំហុយ​រយៈពេល ២០នាទី

ជំហាន​ទី ៤ ៖  ដាំ​ដោះ​គោ​សុទ្ធ និង​ម្សៅ​ពោត ឬ​ម្សៅ​ឆា​ចូល​កូរ​ចូល​គ្នា​ឲ្យ​ខាប់​ល្មម​ទុក​មួយ​រំពុះ

ជំហាន​ទី ៥ ៖  ពេល​អាម៉ុក​ឆ្អិន​ហើយ​ស្រោច​ទឹក​ដោះ​គោ​សុទ្ធ​ពី​លើ ដើម្បី​បន្ថែម​រសជាតិ​ឲ្យ​កាន់​តែ​ឆ្ងាញ់ ហើយ​ក៏​អាច​លំអ​បន្ថែម​ដោយ​ដាក់​ស្លឹក​ក្រូច​សើច និង​ម្ទេស​ប្លោក​ហាន់​ពី​លើ​ជា​ការ​ស្រេច។

២. ក្ដាមឆាការី

គ្រឿងផ្សំ ៖ ក្ដាម​ថ្ម ២​ក្បាល, ខ្ទឹម​ក្រហម ៣មើម, ម្សៅ​ឆា ១​ស្លាប​ព្រា​កាហ្វេ, ទឹក​ដោះ​គោសុទ្ធ ៤ពែង​រង្វាល់, ស៊ុត​មាន់ ១, ទឹក​ស៊ុប ២​ចាន​ចង្កឹះ, ទឹក​ការី​ខាប់, ម្ទេស​ម៉ដ្ឋ ១/២ស្លាប​ព្​រាកាហ្វេ, ខ្ទឹម​បារាំង១, ការ៉ុត ១មើម, ប៉េងប៉ោះ ២ផ្លែ, អំបិល និង​ស្រា​ស​តាម​ចំណង់​ចំណូល​ចិត្ត។

របៀបធ្វើ ៖ ជំហាន​ទី ១ ៖  យក​ក្ដាម​ថ្ម​មក កាត់​ដង្កៀប និង​កាត់ដុំៗ ។ រួច​ប្រឡាក់​ជាមួយ​ម្សៅ​ឆា និង​អំបិល បន្ទាប់​មក​ដាក់​​បំពង​នៅ​ក្នុង​ឆ្នាំ​ខ្ទះ​ដែល​មាន​ខ្លាញ់ ដោយ​ដាក់​ភ្លើង​ឲ្យ​ក្ដៅ​ខ្លាំង​មួយ​ស្របក់ រួច​ស្រង់​ចេញ។

ជំហាន​ទី ២ ៖ ដាក់​ខ្ទឹម​ស ម្ទេស​ម៉ដ្ឋ ខ្ទឹម​ក្រហម និង​ទឹក​ការី​ចូល​ទៅ​ក្នុង​ឆ្នាំង​ខ្ទះ ដើម្បី​បំពង​ឲ្យ​បាន​ឈ្ងុយ

ជំហាន​ទី ៣ ៖  រួច​ចាក់​ទឹក​ស៊ុប និង​សាច់​ក្ដាម​ចូល​រំងាស់ ឲ្យ​ដាច់​ទឹក

ជំហាន​ទី ៤ ៖  ចុង​ក្រោយ​បង្អស់ ចាក់​ទឹក​ដោះ​គោ​សុទ្ធ​ចូល ហើយ​បិទ​ភ្លើង​ចង្ក្រាន បន្ទាប់​មក​គោះ​ពង​មាន់​ដាក់​ចូល រួច​ហើយ​ស្រង់​ដាក់​ចាន​ជា​ការ​ស្រេច។

៣. សម្លកែងម្នាស់

គ្រឿងផ្សំ ៖ ឆ្អឹង​ជំនី​ជ្រូក ៩ខាំ កាត់​ជា​ដុំ​តូច​ល្មម , ម្នាស់ ៥ខាំ ហាន់​ជា​ដុំ​តូច​ល្មម , គ្រឿង​បុក ៣ស្លាប​ព្​រាបាយ (ល្មៀត រំដេង គល់​ស្លឹក​គ្រៃ ស្លឹក​ក្រូច ខ្ទឹមស) , ម្ទេស​ក្រៀម ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ២ស្លាបព្រា​បាយ , ទឹកដោះ​គោ​សុទ្ធ​ ១ចានចង្កឹះ , ម្សៅស៊ុប ២ស្លាប​ព្រាបាយ , ស្ករ ២ស្លាប​ព្រាបាយ , ទឹក ៥កូន​ចាន​ចង្កឹះ , សណ្ដែកដី ២​ស្លាបព្រា​បាយ បុក​ឲ្យ​​ម៉ត់ , ទឹក​អម្ពិលទុំ ២ស្លាប​ព្រាបាយ , អំបិល ១ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាប​ព្រាបាយ , ប្រេងឆា ២ស្លាប​ព្រាបាយ ។

(ប្រភពរូបភាព៖ Kitchen Story)

របៀប​ធ្វើ​

ជំហាន​ទី ១ ៖  ដំបូង​ដាក់​ឆ្នាំង​ឲ្យ​ក្តៅ​ចាក់​ខ្លាញ់​ចូល​បន្តិច រួច​ដាក់​ម្ទេស​ឆ្អើរ​ឆា​ឲ្យ​ឡើង​ពណ៌ ។ រួចដាក់​គ្រឿង​បុក​ឆា​ឲ្យ​ឈ្ងុយ ទើប​ដាក់​សាច់​ចូល​ឆា​ត្រលប់​ចុះ​ឡើង

ជំហាន​ទី ២ ៖ បន្ទាប់​មក​ដាក់​គ្រឿង​ផ្សំ​ទាំង​អស់ រួច​ដាក់​ទឹក​ដោះ​គោ​សុទ្ធ​ (មួយ​ល្មម)

ជំហាន​ទី ៣ ៖​ ទុកឲ្យ​ពុះ ចាំ​ដាក់ម្នាស់ ភ្លក់រសជាតិ រួច​ថែម​ថយ​រសជាតិ​តាម​ចំណូល​ចិត្ត ពេល​ដួស​ញុំា បង់​ជី​នាង​វង ឬ ជីរ​ណា​បន្តិច​ជា​ការ​ស្រេច។

៤. សម្លការីបែបខ្មែរ

គ្រឿងផ្សំ ៖ សាច់​មាន់ ១គីឡូ​ក្រាម (ហាន់​ជា​ដុំ ធំៗល្មម) , សាច់គោ ៥ខាំ (ហាន់​ជាដុំ ធំៗល្មម), ខ្ទឹម​បារាំង ១ដុំ (ហាន់​តូច​ល្មម), ការ៉ុត ១ផ្លែ (ហាន់​ជា​ដុំ) , ដំឡូង​បារាំង ១ដុំ (ហាន់ជាដុំ) , គ្រឿង​បុក ១កូន​ចាន​ចង្កិះ (ខ្ទឹម​ស ខ្ទឹម​ក្រហម រំដេង ល្មៀត ស្លឹក​ក្រូច គល់​ស្លឹក​គ្រៃ) ,ទឹក​ដោះ​គោ​សុទ្ធ ១/២ លីត្រ, សណ្តែក​ដី​លីង ៥០ក្រាម (បុកឲ្យ​បែកតិចៗ) ,ទឹក​ត្រី ៤​ស្លាប​ព្រា​បាយ, អំបិល ១​ស្លាប​ព្រា​កាហ្វេ, ស្ករ​ត្នោត ១ខាំ, ម្សៅ​ស៊ុប​ ១ស្លាប​ព្រា​កាហ្វេ, ម្ទេសគ្រៀម ១០ផ្លែ (ត្រាំទឹកឲ្យ​រីក ចិញ្រ្ចាំ​ឲ្យ​ម៉ត់) , ផ្​កាចាន់ ២ផ្កា (អត់​ក៏​បាន) ។

‪របៀបធ្វើ ៖‬‬

ជំហាន​ទី ១ ៖ ដាំ​ឆ្នាំង​ឲ្យ​ក្តៅ ដាក់​ទឹក​ដោះ​គោ​សុទ្ធ​ ១វែក ទុក​ឲ្យ​ពុះ រួច​ដាក់​ម្ទេស​គ្រៀម និង​ផ្កា​ចាន់​ចូល​ឆា​ឲ្យ​ឡើង​ពណ៌​ក្រហម​ល្អ សឹម​ដាក់​គ្រឿង​បុក​ចូល​ឆា​ឲ្យ​ឈ្ងុយ (បន្ថែម​ទឹក​ដោះ​គោ​បន្តិចៗ កុំ​ឲ្យ​ខ្លោច)។

ជំហានទី ២ ៖ ដាក់​សាច់​ចូល ឆា ៣ ទៅ ៤ ត្រលប់ រួច​ដាក់​គ្រឿង​ផ្សំ​រសជាតិ ដូច​ជា ស្ករ អំបិល ទឹក​ត្រី និង​ម្សៅ​ស៊ុប​ចូល​ឆា​ឲ្យ​សព្វ រំងាស់​ឲ្យ​ស្ងួត​ទឹក​ដែល​ចេញ​ពី​សាច់។

ជំហានទី ៣ ៖ ដាក់​សណ្តែក​ដី ការ៉ុត និង​ដំឡូង​បារាំង​ចូល រួច​ដាក់​ទឹក​ដោះ​គោ​សុទ្ធ​ចូល រំងាស់​ឲ្យ​ ផុយ​សាច់ និង​ដាច់​ទឹក​បន្តិច។ ភ្លក្ស​រសជាតិ​តាម​ចំណូល​ចិត្ត (បើ​សាប​ថែម​ទឹក​ត្រី) រួច​ដាក់​ទឹក​ដោះ​គោ និង​ខ្ទឹម​បារាំង​ចូល ទុក​មួយ​ពុះ​ជា​ការ​ស្រេច។

៥.​បង្អែមបបរល្ពៅ

គ្រឿង​ផ្សំ ៖ ល្ពៅ ៥០០ក្រាម, ទឹកស្អាត ៧០០មីលីលីត្រ, ទឹកដោះគោសុទ្ធ ១កូនចានកន្លះ, សាគូ ៤ស្លាបព្រា​បាយ (ដាក់​ត្រាំ​ទឹក), ស្ករស ៦ស្លាប​ព្រា​បាយ, អំបិល កន្លះ​ស្លាប​ព្រា​កាហ្វេ, ស្លឹក​តើយ ៣-៤​សន្លឹក។

របៀបធ្វើ

ជំហាន​ទី ១ ៖  ដាក់​ទឹក​ស្អាត​ចូល​ឆ្នាំង​ដាំ​ឲ្យ​ពុះ រួច​ដាក់​ល្ពៅ​ចូល ដាក់​ស្លឹក​តើយ និង​ដាក់​ទឹក​ដោះ​គោ​សុទ្ធ​ខ្លះចូល រំងាស់​ចោល​ប្រហែល ១០​នាទី

ជំហាន​ទី ២ ៖ ដាក់​សាគូ​ចូល កូរ​ចូល​គ្នា​រំងាស់​ចោល​ប្រហែល ៥នាទី

ជំហាន​ទី ៣ ៖  បន្ទាប់​មក​ដាក់​ស្ករ​ស អំបិល​ចូល កូរ​ឲ្យ​សព្វ​ទុក​ឲ្យ​ពុះ រួច​ដាក់​ទឹក​ដោះ​គោ​សុទ្ធ​ចូល (មួយ​សមរម្យ​តាម​ចំណូល​ចិត្ត) កូរ​ចូល​គ្នា​រំងាស់​ ៥នាទីទៀត ឆ្អិន​ជា​ការ​ស្រេច។

៦. ទឹកដោះ​គោ​សុទ្ធ​ក្រឡុក​ជាមួយ​ផ្លែ​ឈើ​ស្រស់

គ្រឿងផ្សំ ៖ ​ជ្រើស​ទឹកដោះគោសុទ្ធ​ ផ្លែឈើ​ដែល​យើងចូលចិត្ត​

របៀបធ្វើ ៖​ ដាក់ទឹកដោះគោសុទ្ធ​ ​និង​ផ្លែឈើ​ចូលទៅ​ក្នុង​ម៉ាស៊ីន​ហើយ​ក្រឡុក​សព្វ​គ្នា​ល្អ ​សឹម​ចាក់​ចូល​កែវញ៉ាំ។​ ប្រសិន​បើ​ចង់​ផ្អែម​អាច​ថែម​ទឹកដោះគោខាប់​បាន​។

៧. យកមកធ្វើការ៉េមយ៉ាអួ ទឹកដោះគោសុទ្ធ

គ្រឿងផ្សំ ៖ ទឹកដោះគោខាប់​ , យ៉ាអួ គីរិសួគ៌ រសជាតិ​ដើម ១ កំប៉ុង, ទឹក​ដោះ​គោសុទ្ធ គីរិសួគ៌ ១ ដប។

របៀប​ធ្វើ

ជំហាន​ទី ១ ៖ ចាក់​ទឹក​ដោះ​គោ​ខាប់ (​តាមបរិមាណដែលចង់ឲ្យផ្អែម) ​។​

ជំហាន​ទី ២ ៖ បន្ទាប់​មក​ចាក់​ទឹក​ក្ដៅ​ដាំ​ពុះ ចូល​ប្រមាណ ១ កំប៉ុង​ទឹក​ដោះ​គោ​ខាប់ រួច​កូរ​វា​ចូល​គ្នា​ឲ្យ​សព្វ

ជំហាន​ទី ៣ ៖ ចាក់​ទឹក​ដោះ​គោសុទ្ធចូល​ប្រមាណ ៣ កំប៉ុង​ទឹកដោះគោខាប់ រួច​កូរ​ចូល​គ្នា

ជំហាន​ទី ៤ ៖ ចាក់​យ៉ាអួ​ រសជាតិ​ដើម​​ ១ កំប៉ុង​ចូល​បន្ថែម បន្ទាប់មក​កូរ​ល្បាយ​ឲ្យ​សព្វ​

ជំហាន​ទី ៥ ៖ យក​គម្រប​គ្រប​វា​ឲ្យ​ជិត ហើយ​ ទុក​ចោល​ប្រមាណ​ពី​ ១០ ទៅ ១២ ម៉ោង​នៅ​ក្រៅ​ទូ​ទឹក​កក ដើម្បី​ឲ្យ​វា​ឡើង​ជាតិ​ជូរ

ជំហាន​ទី ៦ ៖ ក្រោយ​ឡើង​ជាតិ​ជូរ​ ត្រូវ​តាម​​ចំណង់ចំណូលចិត្ត​ហើយ​​ អ្នក​អាច​ផ្ទេរ​វា​ដាក់​ក្នុង​កែវ​តូចៗ​មាន​គម្រប ឬ ថង់​តូចៗ​ចង​ឲ្យ​ជិត រួច​ដាក់​ក្នុង​ទូ​ទឹកកក ជាការស្រេច។ ប្រភព៖ តោះ! មក​រៀន​ធ្វើ​ទឹក​ដោះ​គោ​ជូរ​​ (យ៉ាអួ) ដោយ​ខ្លួន​ឯង ទុក​ញុំា​លេង​នៅ​ផ្ទះ

៨​. ការ៉េមប័រ

គ្រឿងផ្សំ ៖ ផ្លែប័រទុំ ២ ផ្លែ , ​Whipping cream ( ក្រែម ) 200m​l ,ទឹកដោះគោសុទ្ធ គិរីសួគ៌ 250ml ,ស្ករ 150g ,​ទឹកដោះគោខាប់ ២ ស្លាបព្រាបាយ​ , ទឹកក្រូចឆា្ម ១ ស្លាបព្រាបាយ​ , លាយអំបិលបន្តិច​

របៀបធ្វើ ៖​ ផ្លែប័​រ ទឹកដោះគោសុទ្ធ ​ទឹកដោះគោខាប់​ , ស្ករ​, ទឹក ក្រូចឆ្មា​, អំបិល ​ក្រឡុក​ឲ្យម៉ត់ វាយ Whipping គ្រីម ជាមួយ​ម៉ាស៊ីន​វាយ​ពង​មាន់​ឲ្យ​ក្លាយ​ជា​គ្រីម​ខាប់ រួច​លាយ​ប័រ​ ដែល​ក្រឡុក​ហើយ​ចូល​គ្នា រួច​ដាក់​ចូល​ក្នុង​ទូរ​ទឹកកក ៦-៧ម៉ោង គឺ អាច​បរិភោគ​បាន​ហើយ។(ប្រភព ៖ https://www.facebook.com/keasophatbtb/)

កុំ​ទាន់​ជឿ ! គួរ​ធ្វើ​សាកញុំា​នៅផ្ទះដោយ​ខ្លួនឯង មានតែ​ទឹកដោះ​គោសុទ្ធ ១ដប ​ធ្វើ​របស់​ញុំា​បាន​ឆ្ងាញ់ៗ ឡើង​ច្រើនមុខ​៕

អត្ថបទ៖ លីដា