ព្រីម លីហ្សា បកស្រាយច្បាស់ៗ រឿងបង្ហោះរូបភាពសិចស៊ីលើបណ្ដាញសង្គម
- 2021-01-04 04:33:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រីម លីហ្សា បកស្រាយច្បាស់ៗ រឿងបង្ហោះរូបភាពសិចស៊ីលើបណ្ដាញសង្គម
ចន្លោះមិនឃើញ
ព្រីម លីហ្សា ជាតារាមួយរូប ដែលចូលចិត្តបង្ហោះរូបសិចស៊ីនៅលើបណ្ដាញសង្គម។ រូបភាពទាំងនោះ បានធ្វើឲ្យនាងទទួលបានទាំងពាក្យសរសើរ និងពាក្យរិះគន់ ពោលគឺយនាងត្រូវបានគេចាត់ទុកថាជាតារាពូកែលេង Fashion ប៉ុន្តែក៏មានរិះគន់ថានាងបង្ហោះរូបសិចស៊ីដើម្បីទាក់ទាញចំណាប់អារម្មណ៍ផងដែរ។
ទាក់ទងករណីនេះ លីហ្សា បានបកស្រាយថា៖ "ឈុតសម្លៀកបំពាក់បែបទាន់សម័យ វាតែងតែមានលាយឡំជាមួយនឹងភាពសិចស៊ី មិនមែនបង្ហាញពីភាពសិចស៊ី ដើម្បីទាមទារចំណាប់អារម្មណ៍អ្វីនោះទេ តែភាពស៊ិចស៊ីក៏ជួយឲ្យឈុតសម្លៀកបំពាក់មួយនោះមានការលេចធ្លោ មួយបែបលក្ខណៈជាម៉ូតសម្លៀកបំពាក់របស់ស្ត្រីសម័យថ្មី"។
តារាសម្ដែង និង Fashionista រូបនេះ បានបន្ថែមថា៖ "ខ្ញុំតែងតែព្យាយាមនឹងប្រឹងប្រែងធ្វើឲ្យវិស័យ Fashion នៅក្នុងប្រទេសខ្មែរយើងមានភាពរីកចម្រើនខ្លាំង ដែលជារឿងល្អបំផុតសម្រាប់អ្នកសិល្បៈខ្មែរ ជាពិសេសសម្រាប់អ្នករៀននៅក្នុងវិស័យច្នៃម៉ូដ។ នៅពេលវិស័យមួយនេះមានការរីកចម្រើនខ្លាំង យើងនឹងមានឆាកសម្រាប់ការដើរបង្ហាញម៉ូដលំដាប់អន្តរជាតិ ហើយយើងក៏អាចអញ្ជើញភ្ញៀវលំដាប់អន្តរជាតិឲ្យចូលមកមើលស្នាដៃរបស់អ្នកច្នៃម៉ូតនៅក្នុងប្រទេសរបស់យើងតែម្ដង ជាពិសេសយើងក៏អាចបង្ហាញពីឈុតសម្លៀកបំពាក់ដែលទាក់ទងជាមួយនឹងវប្បធម៌របស់យើង។ ពេលនោះហើយ ដែលបងប្អូនដែលរៀននៅក្នុងវិស័យច្នៃម៉ូដ មានកម្លាំងចិត្តកាន់តែខ្លាំង"៕
ចុចអាន៖ ឃើញរូប ១២សន្លឹកនេះ បានដឹងថា ព្រីម លីហ្សា ពូកែលេង Fashion ប៉ុណ្ណា