បង្ហើបប្រវត្តិស្រីស្អាត សៀ នាង ដែលហ្វេនអាចមិនដឹង មុនក្លាយជា Streamer អាជីពនៅខ្មែរ

  • 2021-01-08 01:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាកូនអ្នកភ្នំពេញ សៀ នាង ចាប់​ផ្ដើម​ដឹង​ខ្លួន​ចូល​ចិត្ត​ការ​លេង Game តាំង​ពី​នៅ​ក្មេង​គួប​ផ្សំ​ជា​មួយ​ការ​តាំង​ចិត្ត និង​មាន​ការ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​ផង​នេះ​បាន​ធ្វើ​ឲ្យ នាង​ក្លាយ​ជា​អ្នក Streamer ស្រី​អាជីព​មួយ​រូប​ប្រចាំ​នៅ​កម្ពុជា។

​កើត​នៅក្នុង​គ្រួសារ​មាន​បងប្អូន ៥នាក់ សៀ នាង បើទោះជាខ្លួនមិន​បាន​​រៀន​ចប់​ត្រឹម​ទី ១២ក៏​ពិត​មែន​តែ នាង បាន​ប្រឡូក​ជា​មួយ​ការ​ងារ​ជា​ច្រើន​មុន​ពេល​បាន​មក​ដល់​ចំណុច​នេះ។ សៀ នាង បាន​បន្ថែម​ថា ត្បិត​ខ្លួន​ជា​ស្រី​តែមាន​ចិត្ត​ស្រលាញ់​អ្វី​ៗ​ដូច​ជា​មនុស្ស​ប្រុសដែរ​ដូច​ជា​ការ​លេង​ហ្គេម ឬ​របស់​ប្រើ​ប្រាស់​មួយ​ចំនួន។

​ដំបូង​ឡើយ សៀ នាង បាន​ត្រឹម​តែ​ជា​អ្នក​លេង​ហ្គេម​កម្សាន្ត​សប្បាយ​ធម្មតា​ប៉ុណ្ណេះ តែ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន ការ​លេង​ហ្គេម​ឬ​កីឡា​អេឡិចត្រូនិក នេះ​កំពុង​មាន​ភាព​ពេញ​និយម កញ្ញា បាន​ចាប់​ផ្ដើម​ចាប់​អាជីព​ជា Streamer នៅដើម​ឆ្នាំ ២០១៩ ​និង​មាន​អ្នក​គាំទ្រ​កាន់​តែ​​ច្រើនឡើងៗ។ ជា​កូន​ស្រី​ក្នុង​គ្រួសារ តែ សៀ នាង មាន​ទេពកោសល្យ​ច្រើន​ក្រៅ​ពី​ការ​លេង ហ្គេម ដូច​ជា ធ្វើ​ជា​អ្នក MC ការ​សម្ដែង​ផង​ដែរ និង​អ្នក​អធិប្បាយ​ហ្គេម​ផង​ដែរ។

នារី​ស្រស់​ស្អាត​ដែរ​គ្រប់​គ្នា​ធ្លាប់​បាន​ស្គាល់​នៅ​ក្នុង​បណ្ដាញ​សង្គម Tik Tok កន្លង​មក​នេះ​ក៏​ធ្លាប់​បាន​ជួប​រឿង​រ៉ាវ​ជា​ច្រើន​មុន​ពេល​បាន​ក្លាយ​ខ្លួន​ជា​បុគ្គល​ល្បី​ក្នុង​បណ្ដាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ តែ​ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ មិត្តភក្ដិ និង​អ្នក​គាំទ្រ បាន​ធ្វើ​ឲ្យ សៀ នាង ​តស៊ូ​រហូត​បាន​សម្រេច​ក្ដី​ស្រមៃ​ទី ១របស់​ខ្លួន។ ជា​អ្នក Streamer អា​ជីព​មួយ​រូប​ទោះ​បី​មួយ​ថ្ងៃ នាង ធ្វើ​ការ Live ហ្គេម ២ទៅ ៣ម៉ោង ​តែ​កញ្ញា​នៅ​បន្ត​ធ្វើ​ការ​ជា​អ្នក​សម្ដែង​ដើម្បី​តាម​ស្រមៃ និង​ការ​ស្រលាញ់​របស់​ខ្លួន។

ការ​ស្រលាញ់​និង​ចូល​ចិត្ត​នេះ​ហើយ​បាន​ធ្វើ​ឲ្យ សៀ នាង នឹង​បន្ត​ធ្វើ​ជា​អ្នក Streamer រហូត​ដល់​មាន​ការ​ងារ​មួយ​ដែល​ល្អ។ Streamer ដែល​មាន​រូប​រាង​ស្អាត​និង​ទេពកោសល្យ​ច្រើន​រូប​នេះ ក៏​បាន​ប្រាប់​ថា​នឹង​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​ការ​ងារ​ជា​អ្នក​សម្ដែង និង​ពិធីករ ព្រោះ​នេះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ កញ្ញា ក៏​សង្ឃឹម​ថា​និង​មាន​អ្នក​គាំទ្រ​ខ្លួន​នៅ​តែ​ស្រលាញ់​និង​គ្រួសារ​ដែល​ជា​កម្លាំង​ចិត្ត​ដល់​ខ្លួន​រហូត​មក។ កញ្ញា​បន្ថែម​ថា បើ​ទោះ​ជា​ការ​លេង​ហ្គេម និង​ធ្វើ​ការ​ការ​ផ្សេង​ច្រើន​តែ សៀ នាង បាន​ប្រាប់​ថា​ចំណូល​ពី​ការ​លេង​ហ្គេម​បូល​រួម​ជា​មួយ Sponsor មិន​បាន​ច្រើន​ឡើយ៕​​

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម