៥​គីឡូ ក្នុង​រយៈ​ពេល​២សប្តាហ៍​ងាយៗ ដោយ​វិធី​ទាំង​នេះ

  • 2021-01-08 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​ រាង​ស្អាត តែ​មិន​ដឹង​ចាប់​ផ្តើម​ពី​ចំនុច​ណា។ ការ​សម្រក​រាង​ គឺមិន​ចាំ​បាច់់​តែ​បង្អត់​អាហារ​ខ្លួន​ឯង​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​បាត់​បង់​នូវ​កម្លាំង​ និង ខូច​សុខភាព​នៅ​ថ្ងៃ​មុខ។ អ្នក​អាច​សម្រក​រាង​បាន​ ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​របប​អាហារ​វិញ​ម្តង។ វិធីទាំង​ ១០ ខាង​ក្រោម​នឹង​ជួយ​សម្រេច​បំណង​ប្រាថ្នា​របស់​អ្នក៖

វិធី​ទី ​១

រូបតំណាង

អ្នក​គួរ​បរិភោគ​នូវ​អាហារ​ដែល​សម្បូរ​ទៅ​កាក​សរសៃ (Fiber) ដែល​វា​តែង​មាន​នៅ​ក្នុង បន្លែ​បៃតង និង​ ប្រភេទ​អាហារ​បំប៉ន​កាក​សរសៃ ។ Fiber​ ជួយ​ក្នុង​ការ​ជម្រុះ​នូវ​ ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្លួន​ឱ្យ​ចេញ​មក​ក្រៅ។

វិធី​ទី ​២

រូបតំណាង

កាត់​បន្ថយ​ការ​បរិភោគ​នូវ​គ្រឿង​ស្រវឹង ។ អ្នក​អាច​ទទួល​ទាន​ត្រឹម​ ៤ កែវ​ក្នុង​មួយ​សប្តាហ៍។

វិធី​ទី ​៣

រូបតំណាង

កាត់​បន្ថយ​ការ​បរិភោគ​អាហារ​ដែល​ផ្សំ​ឡើង​ពី​ស្រូវ​សាឡី​ មាន​ដូចជា៖ នំបុ័ង​ និង មី​អ៊ីតាលី​ ជាដើម។

វិធី​ទី ​៤

រូបតំណាង

គួរ​ពិសារ​តែ​បៃតង ហើយ បន្ថយ​ការ​ផឹក​កាហ្វេ ។

វិធី​ទី ​៥

រូបតំណាង

ព្យាយាម​កាត់​បន្ថយ​ការ​បរិភោគ​នូវ ឈីស ទឹកដោះ​គោ យ៉ាអួរ និង ប៊ឺរ។

វិធី​ទី ​៦

រូបតំណាង

គួរ​ពិសារ​ដែល​មាន​ជាតិ រមៀត ព្រោះ​វា​ជួយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជួយ​ទប់​ស្កាត់​នូវ​ភាព​លូតលាស់ ​នៃ​កោសិការ​ខ្លាញ់។

វិធី​ទី ​៧

រូបតំណាង

ព្យាយាម​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​។​ ជាតិ​ទឹក​អាច​ផ្តល់​នូវ​​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​រាង​កាយ​អ្នក ជាពិសេស​វា​ជួយ​ទប់​ស្កាត់​ការ​ឃ្លាន​ផង​ដែរ។

វិធី​ទី ​៨

រូបតំណាង

ប្រើ​ប្រាស់​ចាន​តូចៗ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​នូវ​អាហារ ក្នុង​មួយ​ពេលៗកុំឱ្យច្រើនពេក។

វិធី​ទី ​៩

រូបតំណាង

កុំ​បរិភោគ​អាហារ​ក្រោយ​ម៉ោង ៩យប់ ហើយ​អាច​ជំនួស​ទៅ​ការ​ផឹក​ទឹក​វិញ។ ធ្វើ​បែប​នេះ​រាង​កាយ​នឹង​អាច​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​រំលាយ​អាហារ​ដែល​សេស​សល់​ នៅ​ពេល​យប់។

វិធី​ទី ​១០

រូបតំណាង

អ្នក​អាច​ជំនួស​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ដោយ​បរិភោគ​នូវ​ ស៊ុប ឬ សម្ល​ មួយ​ចាន​វិញ។

រូបតំណាង

អានបន្ត៖ អាហារសំខាន់ៗ ៧ មុខ​ដែល​អ្នកគួរបរិភោគ​សម្រាប់​សុខភាពភ្នែក​របស់​អ្នក

ប្រភព៖ womensweekly   ប្រែសម្រួល៖ Siyou Tang