បើប្រេះកែងជើង សាកវិធីងាយៗ៧យ៉ាងនេះ
- 2014-11-22 15:37:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើប្រេះកែងជើង សាកវិធីងាយៗ៧យ៉ាងនេះ
ចន្លោះមិនឃើញ
មិនថានារី ឬបុរសទេ តែងតែខ្វល់ចិត្តចំពោះបញ្ហាប្រេះកែងជើង ជាពិសេសគឺនារីតែម្ដង ព្រោះវាមើលទៅមិនស្រស់ស្អាត និងពេលខ្លះមានភាពឈឺចាប់ផងដែរ។ ប៉ុន្តែបញ្ហានេះអ្នកកុំបារម្ភទៀតអី Sabay នឹងបង្ហាញនូវវិធីងាយៗដើម្បីបំបាត់ប្រេះកែងជើងដូចខាងក្រោម៖
១. ប្រេងបន្លែ
មានប្រេងបន្លែច្រើនប្រភេទដែលអាចប្រើដើម្បីព្យាបាលប្រេះកែងជើងបានដូចជាប្រេងអូលីវ និងប្រេងដូងជាដើម។ ដើម្បីទទួលបានលទ្ធផលល្អបំផុតគឺលាបមុនពេលចូលគេងដើម្បីឲ្យប្រេងជ្រាបចូលស្បែកបានសព្វល្អ។
វិធីធ្វើ គឺដំបូងកេះកែងជើងរបស់អ្នកជាមួយថ្មខាត់ ហើយលាងសម្អាតវាឲ្យបានស្អាតល្អ រួចបន្តក់ប្រេងបន្លែតាមស្នាមប្រេះ។
បន្ទាប់មក ដាក់ប្រេងនៅក្នុងស្រោមជើងដែលស្អាតហើយពាក់វាឲ្យបានពេញមួយយប់។ នៅពេលព្រឹក អ្នកនឹងសម្គាល់ឃើញកែងជើងមានសភាពទន់ជាងមុន។
ធ្វើម្ដងទៀតក្នុងរយៈពេលពីរបីថ្ងៃម្ដងរហូតដល់អាចបំបាត់បានទាំងស្រុង។
២. ម្សៅមី
ម្សៅមីអាចប្រើដើម្បីជម្រុះកោសិកាដែលងាប់នៅកែងជើង និងទទួលបានកោសិកាថ្មី
ដំបូងត្រូវដុសកែងជើងកន្លែងស្នាមប្រេះនោះឲ្យស្អាត បន្ទាប់មកលាយម្សៅមីមួយក្ដាប់ ជាមួយទឹកឃ្មុំ មួយស្លាបព្រា និងទឹកផ្លែប៉ោម ឬអាចបន្ថែម ប្រេងអូលីវពីលើទៀតក៏បានដែរ កូរវាឲ្យខាប់
រួច ត្រាំជើងក្នុងទឹកក្ដៅរយៈពេល១០នាទី បន្ទាប់មកកេះស្នាមប្រេះនោះថ្នមៗ មុននឹងយកម្សៅមី ដែលលាយរួចនោះមកបិទលើកែងជើង។
៣. ក្រូចឆ្មារ
ជាតិអាស៊ីដមានក្នុងក្រូចឆ្មារមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការកាត់បន្ថយស្បែកគគ្រាត និងនាំទៅរកភាពប្រសើរបាន
សូមយកទឹកក្រូចឆ្មារ លាបផ្ទាល់ស្បែកកែងជើងដែលមានស្នាមប្រេះនោះតែម្ដង។ ជម្រើសផ្សេងទៀត អាចត្រាំជើងក្នុងទឹកក្ដៅលាយទឹកក្រូចឆ្មារ១០ ទៅ១៥នាទី។ ចៀសវាងការប្រើទឹកក្ដៅខ្លាំងពេក ព្រោះវាអាចបណ្ដាលឱ្យជើងរបស់អ្នកកាន់តែស្ងួតថែមទៀត។
លាងជើងរបស់អ្នកដោយប្រើថ្មខាត់ និងសាប៊ូ ថ្នមៗរួចប្រើកន្សែងស្ងួតជូត។
៤. ចេក
ចេកទុំគឺជាឱសថមួយក្នុងចំណោមឱសថដែលមាននៅផ្ទះស្រាប់ ហើយមានតម្លៃថោកបំផុតសម្រាប់ ព្យាបាលប្រេះកែងជើង។
កិនចេកទុំឲ្យម៉ត់ រួចលាងជើងឲ្យស្អាត បន្ទាប់យកចេកដែលកិនរួចនោះមកបិទលើ កែងជើង
រួចទុកចោល១០ទៅ១៥នាទីដើម្បីឱ្យស្បែកអាចស្រូបយកការចិញ្ចឹមពីធម្មជាតិ។ លាងជើងថ្នមៗដោយប្រើទឹកក្ដៅ បន្ទាប់មកត្រាំជើងក្នុងទឹកត្រជាក់មួយភ្លែត។
ធ្វើបែបនេះជារៀងរាល់ថ្ងៃពីរបីសប្ដាហ៍នឹងស្តាបញ្ហានេះបានទាំងមូលនិងធ្វើឲ្យជើងទន់ រលោង។
៥. ទឹកឃ្មុំ
ទឹកឃ្មុំមានជាតិសំណើម និង គុណសម្បត្តិល្អមួយទៀតគឺប្រឆាំងបាក់តេរីធ្វើឱ្យវាជាការព្យាបាលដ៏ល្អបំផុតសម្រាប់កែងជើងប្រេះនិងស្ងួត។
ដាក់ទឹកឃ្មុំមួយពែងចូលទៅក្នុងថុងទឹកក្ដៅមួយ
រួច ត្រាំជើងរបស់អ្នកនៅក្នុងទឹករយៈពេល១៥ទៅ២០នាទី
បន្ទាប់មក ដុសជើងរបស់អ្នកដោយកាយវិការទន់ភ្លន់។
៦. ទឹកអំបិលក្ដៅ
ប្រសិនបើអ្នកមានបញ្ហាប្រេះកែងជើងវាជាការសំខាន់ក្នុងការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីផ្ដល់សំណើមដល់ស្បែកត្រង់នោះផងដែរ។
ថ្នាក់ថ្នមជើងដោយការត្រាំនៅក្នុងទឹកអំបិលក្ដៅយ៉ាងហោចណាស់១០ទៅ ១៥នាទី។ បន្ទាប់មកដាក់ជើងទៅក្នុងទឹកត្រជាក់នឹងជួយធ្វើឱ្យប្រសើរឡើងនូវឈាមរត់ទៅ ជើង និងបន្ថយការឈឺចាប់។
កេះកែងជើងរបស់អ្នកដែលស្ងួត និង លាបក្រែមជើងហើយប្រភេទឡេនោះវិញគឺគូរប្រើ ឡេណាដែលមានផ្ទុកសារជាតិ Jelly ឬ glycerine ច្រើន។
អ្នកអាចប្រើចាហួយប្រេង នៅលើស្ងួតស្បែកគគ្រោតបានដើម្បីទប់ស្កាត់ស្នាមប្រេះ និង ទទួលបានជើងដ៏ទន់ និងមានសំណើមផងដែរ។
ត្រូវកេះស្បែកដែលងាប់នៅជុំវិញជើង បន្ទាប់មកលាបចាហួយប្រេងគ្របដណ្ដប់លើតំបន់ កែងជើងទាំងមូល
បន្ទាប់ពីលាបចាហួយប្រេងហើយត្រូវពាក់ស្រោមជើង ដើម្បីឲ្យចាហួយប្រេងជ្រាបចូលទៅ ក្នុងស្បែកបានល្អ។
យ៉ាងណាដែរ ក្នុងចំណោមវិធីទាំង៧ខាងលើ តើប្រិយមិត្តធ្លាប់សាកវិធីណាខ្លះឬនៅ? បើនៅទេ សាកល្បងវិធីណាមួយដែលអ្នកគិតថាងាយជាងគេ ហើយកុំភ្លេចប្រាប់លទ្ធផលឲ្យ Sabay ដឹងវិញផងណា!
ចុចអាន៖ ៩វិធី ធ្វើឲ្យក្លៀក សស្អាត មិនបាច់ចំណាយច្រើន
ចុចត្រង់នេះដើម្បីអានអត្ថបទសុខភាព និងសម្រស់ជាច្រើនទៀត
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ top10homeremedies