​​ផ្ទុះ​​ការ​ចង់​ដឹង​ Barrett ​មាន​ចំណូល​រាប់​​លាន​ បែរ​មក​លេង​​​នៅ​កម្ពុជា

  • 2021-01-12 02:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ Paddy Barrett ​ជា​កីឡាករ​​មាន​បទ​ពិសោធ​ជោគជាំ​​នៅ​តំបន់​អឺរ៉ុប ​ហើយ​គេ​​មាន​ចំណូល​​រហូត​ដល់ ១,៦៩៥,២៥០ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​កាល​លេង​នៅ​លីគ​កំពូល​អាមេរិក ឆ្នាំ​២០១៨ ។ យ៉ាង​ណា​​មាន​ប្រិយមិត្ត​ជា​ច្រើន​​កើត​ជា​ចម្ងល់​ចង់​ដឹង​​ហេតុ​អ្វី​បាន​ជា​ខ្សែ​ការពារ​រូប​នេះ​សម្រេច​មក​ប្រកប​អាជីព​នៅ​កម្ពុជា ។

​​អតីត​ខ្សែ​ការពារ​ Dundalk ​បាន​និយាយ​​ថា « ​វា​ដូច​ឆ្កួត​ដែល​ខ្ញុំ​ចេញ​ពី​អឺរ៉ុប​មក​លេង​នៅ​ទី​នេះ (លីគ​កំពូល​កម្ពុជា) ។ គ្រូ​បង្វឹក​របស់​ ស្វាយរៀង​ Conor បានទាក់​ទង​ទៅ​មិត្ត​របស់​ខ្ញុំ​ ដែល​ជា​​គ្រូ​បង្វឹក​ម្នាក់​នៅ​ប្រទេស​​ អៀរឡង់​ ឈ្មោះ Paddy Carey ។ ​បន្ទាប់​មក​ពួក​គេ​ទាំង​ពីរ​នាក់​ ( Conor និង Paddy Carey ) បាន​ទាន់​ទង​ទៅ​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​នៅ​អាមេរិក។ ក្រោយ​​មក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ជជែក​ជា​មួយ​ Conor ស្រប​ពេល​ដែល​លីគ​នៅ​អាមេរិក​បាន​បញ្ចប់ ហើយ​ខ្ញុំ​ចាប់អារម្មណ៍​ថា Conor ចាប់​អារម្មណ៍​ខ្ញុំ ជា​ពិសេស​ក៏​ជា​ពេលវេលា​ដែល​ កូវីដ កំពុង​​គ្របដណ្ដប់​នៅ​អាមេរិក ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​នៅ​​អាមេរិក​ មាន​ភាព​​មិន​ច្បាស់​លាស់​ខ្លះ។ ដូច្នេះ​ត្រូវ​ហើយ ដែល Conor ជា​​​កត្តា​ ដែល​នាំ​ឲ្យ​ខ្ញុំ​មក​ទីនេះ »។ ​​​​

Paddy Barrett ជា​ខ្សែ​ការពារ​ដែល​ធ្លាប់​លេង​នៅ​លីគ​កំពូល​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប ដូច​ជា Dundalk ​​លីគ​កំពូល អៀរឡង់ ចន្លោះ​ឆ្នាំ​២០១៥ ដល់ ២០១៧ លេង​បាន ៤៣ ប្រកួត​រក​បាន​៣​ក្នុង​នាម​ជា​ខ្សែ​ការពារ​ ​និង​ធ្លាប់​លេង​នៅ​ Dundee United ដែល​ជា​ក្លឹប​កំពុង​លេង​នៅ​លីគ​ទី​២​ ប្រទេស​ស្កុតឡែន ​ក្នុង​ឆ្នាំ២០១៣-២០១៤ ។ បច្ចុប្បន្ន​ Barrett ​មាន​វ័យ ២៧ ឆ្នាំ​​កម្ពស់ ១,៨៣ ម៉ែត្រ​ ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​