ដឹងការពិត នៅពីក្រោយវីដេអូ​ កែវ រំចង់ ប្រើអំពើហិង្សាលើគ្រួសារ!

  • 2021-01-12 06:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រមានការ​ភ្ញាក់ផ្អើល ក្រោយ​ពីបានមើល​វីដេអូ កែវ រំចង់ ប្រើអំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​ផ្ទុះឡើង​លើ​បណ្ដាញសង្គម​ Facebook និង Tik Tok។ វីដេអូ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ងឿងឆ្ងល់ថា​ តើកំពូល​អ្នកប្រដាល់​គុនខ្មែរ​រូបនេះ ពិតជា​បានប្រើអំពើហិង្សា​ក្នុងគ្រួសារ​មែន ឬគ្រាន់តែជា​ការ​សម្ដែង? ចម្លើយ​បាន​ដឹង​ច្បាស់ហើយ​នាពេលនេះ គឺ​​គ្រាន់តែ​ជា​ការ​សម្ដែង​មួយប៉ុណ្ណោះ។

វីដេអូ​ដែល​គេបាន​ឃើញ​នេះ ជា​ឈុត​មួយ ដែល​​ដកស្រង់ចេញ​ពី​ MV បទចម្រៀង​ថ្មីមួយ​របស់​ផលិតកម្ម Davitra Media គឺបទ "ស្រណោះ​ប្រពន្ធដើម"។

តាមប្រភព​ពីផលិតកម្មនេះ បានឲ្យដឹងថា MV ពេញ នឹង​ចេញផ្សាយឆាប់ៗខាងមុខ។ បើប្រិយមិត្ត​ចង់ស្ដាប់អត្ថន័យពេញ​នៃបទចម្រៀងនេះ សូមទស្សនា​វីដេអូខាងក្រោម៖