ឡានចតលើចិញ្ចើមផ្លូវសាធារណ: ហើយដាក់សញ្ញារបាំងចត គឺផ្ទុយនឹងច្បាប់

  • 2021-01-14 03:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើលឃើញពីការចតយានយន្តយ៉ាងអាណាធិបតេយ្យជាច្រើននៅតាមដងផ្លូវ ដោយមិនខ្វល់ពីការកកស្ទះចរាចណ៍របស់អ្នកដំណើរ ហើយអ្នកខ្លះទៀតនោះ យកសញ្ញារបាំងចតនៅលើផ្លូវថែមទៀត កត្តាទាំងនេះហើយគឺជាការខុសឆ្គង និងផ្ទុយនឹងច្បាប់។​

ប្រភពផេកហ្វេសប៊ុករបស់ Police (ប៉ូលិស ) បានសរសេរជាដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ថា «ការចាប់យកផ្លូវឬចិញ្ចើមផ្លូវសាធារណៈ ដាក់សញ្ញារបាំងចតយានយន្តលើផ្លូវនិងលើខឿនការ៉ូឡាបែបនេះ ជាការខុសឆ្គង ផ្ទុយនឹងគោលការណ៍ បំរាមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុង_រាជធានី ហើយម្ចាស់ទីតាំងពាក់ពន្ធ័នឹងការដាក់ចតយានយន្តបែបនេះកន្លងមក សូមត្រៀមរកចំណតខ្លួនឯង (ក្រៅពីលើផ្លូវនិងខឿនការ៉ូឡា) ហើយក្នុងករណីមិនអនុវត្តន៍តាម អាជ្ញាធរនឹងមានវិធានការតាមផ្លូវច្បាប់»

ប្រភព៖ ផេក Police (ប៉ូលិស )

អត្ថបទថ្មី