លេង​កាន់​តែ​ធំ! Galaxy ប្រកាស​ប្រគល់​ឡាន Lexus ស៊េរី​ទំនើប ដល់​អ្នក​និពន្ធឆ្នើម

  • 2021-01-14 07:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកាស​ទិញ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ថ្មី​ៗ​របស់​ផលិតករ​វ័យ​ក្មេង​ក្នុង​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​ថ្ងៃ​នេះ​ផលិតកម្ម Galaxy Navatra International ដែល​ជា​បុត្រសម្ព័ន​របស់​Galaxy ប្រកាស​ជូន​កាដូ​ជា​ឡាន​Luxus nx200t មួយ​គ្រឿង សម្រាប់​អ្នក​និពន្ធ​មាន​ទេពកោសល្យ​ធ្វើ​បទ​ចម្រៀង​តម្រូវ​ទីផ្សារ​បរទេស​ហើយ​ទទួល​បាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ផលិតកម្ម Galaxy នៅ​ថ្ងៃទី១៤ ខែ​មករា ឲ្យ​ដឹង​ថា ក្រៅ​ពី​ទទួល​បាន​ឡាន​Luxus សេរី​ទំនើប​១​គ្រឿង​នេះ​ហើយ អ្នក​និពន្ធ​ដែល​អាច​និពន្ធ​មេឡូឌី​ទំនុក​ច្រៀង និង​ធ្វើ​ភ្លេង ត្រូវ​ទៅ​នឹង​ទីផ្សារ​អន្តរជាតិ​ក៏​មាន​ឱកាស​ក្លាយ​ជា​អ្នក​និពន្ធ​ឆ្នើម​បាន​ទទួល​ពាន​ប្រចាំ​ឆ្នាំ​ទៀត​ផង។

Galaxy សង្កត់​ធ្ងន់​ថា ដើម្បីអភិវឌ្ឍន៍សិល្បៈចម្រៀងសម័យ ប្រកួតប្រជែង​ និងទីផ្សារបរទេស Galaxy សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។ នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេង និងយុវជនមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន ត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។

ផលិតកម្ម Galaxy Navatra បញ្ជាក់​ថា គ្រប់​ផលិតករ អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​និពន្ធ​ឆ្នើម ឲ្យ​តែ​មាន​បទ​ចម្រៀង​នៅ​ក្នុង​ក្រុមហ៊ុន ឬ​ផលិតកម្ម​Galaxy Navatra។ ក្រុម​អ្នក​និពន្ធ​ត្រូវ​បែងចែក​ជា​ពីរ ​ពោល​គឺ​ផលិតករ អាច​ធ្វើ​ចម្រៀង​លក់​ក្នុង​១​បទ​តម្លៃ​ចន្លោះ​ពី​៦០០ ដល់​១៥០០​ដុល្លារ សម្រាប់​អ្នក​ធ្វើ​ការ​ក្រៅ​ក្រុមហ៊ុន។ ទន្ទឹម​គ្នា​នេះ ផលិតករ ក៏​អាច​ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន​ដែរ ដោយ​ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី​៥០០ ដល់​៥០០០​ដុល្លារ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ