របៀបងាយៗ! ដើម្បីដឹងគេហទំព័រណាមួយមានអ្នកចូលមើលច្រើនជាងគេ

  • 2021-01-14 08:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexa Rank គឺជាប្រព័ន្ធកំណត់ចំណាត់ថ្នាក់នៃគេហទំព័រទូទាំពិភពលោក ដែលមានការចាត់ថ្នាក់គេហទំព័ររាប់លានទៅតាមលំដាប់ នៃការពេញនិយមរបស់អ្នកប្រើប្រាស់។

ការចាត់ថ្នាក់គេហទំព័ររបស់ Alexa ត្រូវបានកំណត់ដោយគណនាទៅលើចំនួនអ្នកចូលទៅកាន់គេហទំព័រប្រចាំថ្ងៃជាមធ្យម និងចំនួនទំព័រនីមួយ (pageviews) ក្នុងអំឡុងរយៈពេល ៣ខែ។ ដូចនេះចំណាត់ថ្នាក់កាន់តែតិចលើ Alexa Rank នោះគេហទំព័រមួយនោះកាន់តែមានការពេញនិយមខ្លាំង។

របៀបចូលទៅប្រើប្រាស់ប្រព័ន្ធកំណត់ចំណាត់ថ្នាក់គេហទំព័រ Alexa ចុចទីនេះ ឬអ្នកក៏អាចចូលតាមគេហទំព័រ www.alexa.com បន្ទាប់មកចុចយក Tools និងជ្រើសយក Top Sites។

ទាំងនេះជាផ្ទាំងបង្ហាញពីចំណាត់ថ្នាក់គេហទំព័រទូទាំងពិភពលោកដែលពេញនិយមជាងគេបំផុត។ ហើយការបង្ហាញទាំងនេះ ត្រូវបានកំណត់ជាចំណុចលម្អិតផ្សេងៗដូចជា៖

  • Site៖ អាសយដ្ឋានរបស់គេហទំព័រនីមួយ
  • Daily Time on Site៖ បង្ហាញពីពេលវេលារៀងរាល់ថ្ងៃ (គិតជា នាទី:វិនាទី) របស់មនុស្សម្នាក់លើគេហទំព័រនោះ។ ទិន្នន័យនេះមានកំណែប្រែជារៀងរាល់ថ្ងៃ ដោយស្ថិតក្នុងចន្លោះពេលវេលា ៣ខែ។
  • Daily Pageviews per Visitor ចំនួនទំព័រប្រចាំថ្ងៃនៃមនុស្សម្នាក់ចូលទៅគេហទំព័រនោះ។ ទិន្នន័យនេះកំណែប្រែជារៀងរាល់ថ្ងៃដោយស្ថិតក្នុងចន្លោះពេលវេលា ៣ខែ។
  • % of Traffic From Search ភាគរយនៃការចូលមកគេហទំព័រតាមរយៈមធ្យោបាយ ស្វែងរកលើ ប្រព័ន្ធស្វែងរក (Search engines) ឧទាហរណ៍ដូចជាការស្វែងរកលើ Google, Bing ឬ Yahoo ជាដើម។ ទិន្នន័យនេះធ្វើកំណែប្រែរៀងរាល់ថ្ងៃ។
  • Total Sites Linking In ចំនួនគេហទំព័រដែលភ្ជាប់តំណលីងមកកាន់គេហទំព័រដែល Alexa កំពុងចាត់ថ្នាក់នេះ។

លោកអ្នកក៏អាចស្វែងរកគេហទំព័រពេញនិយមដទៃទៀត ទៅតាមប្រទេសនីមួយៗផងដែរ ដោយចុចត្រង់ By Country បន្ទាប់មកជ្រើសរើសប្រទេសណាមួយតាមការចង់បាន។ ឧទាហរណ៍គេហទំព័រពេញនិយមប្រើប្រាស់ពីប្រជាជនកម្ពុជាយើងបំផុត។

ចំពោះការវិភាគលម្អិតបន្ថែម អ្នកអាចចុចលើគេហទំព័រទាំងនោះដើម្បីចូលមើលបន្ថែមបាន៕ ប្រភព៖ kinsta / Alexa

អត្ថបទ៖ កុសល