សញ្ញាដំបូងៗបញ្ជាក់ថាអ្នកកំពុងតានតឹងខ្លាំង គួរប្រញាប់បន្ធូរតាមតិចនិកទាំង ៨នេះ

  • 2021-01-29 11:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រេសមិនមែនជាជំងឺនោះទេ ប៉ុន្តែជាប្រតិកម្មរបស់រាងកាយទៅលើការផ្លាស់ប្តូរណាមួយដែលត្រូវការ ការកែតម្រូវ ឬឆ្លើយតប។ ដោយសារពេលខ្លះរាងកាយយើងមិនអាចទទួលយកការផ្លាស់ប្ដូរថ្មីៗ ទើបបណ្ដាលឲ្យយើងហត់នឿយ មានការគិតច្រើន ដែលអាចធ្វើឲ្យយើងស្ត្រេសដោយមិនដឹងខ្លួន។ រាងកាយចាប់ផ្ដើមចុះខ្សោយ ពេលខ្លះបណ្ដាលឲ្យអ្នក ធ្វើអីមិនត្រូវ គិតអីមិនចេញ អារម្មណ៍ឆេវឆាវ ឬឈឺក្បាល ជាដើម។ ប្រសិនបើអ្នកមានអាការៈទាំងនេះអ្នកកំពុងតែស្ត្រេសខ្លាំងហើយ ៖

១. តែងតែអស់កម្លាំង៖ គេងច្រើនយ៉ាងណាក៏ដោយ ក៏អ្នកនៅតែអស់កម្លាំង និងចង់គេងបន្ថែម។ លើសពីនេះទៅទៀត អ្នកនឹងមានអារម្មណ៍អត់ស្រឡះខ្លួន អត់ស្រួលខ្លួនរាល់ថ្ងៃ។

២. មួម៉ៅ អត់មូលហេតុ៖ ធ្វើអីក៏មិនត្រូវចិត្ត ទើសនេះទើសនោះ ចេះតែមួម៉ៅមិនសប្បាយចិត្តដោយមិនដឹងហេតុផលច្បាស់លាស់និងរអ៊ូរទាំច្រើន។

៣. អារម្មណ៍មិនមូល រវើរវាយ៖ ធ្វើអ្វីមិនចប់ចុង ចប់ដើម កំពុងធ្វើនេះតែអារម្មណ៍នៅកន្លែងណាផ្សេងទៀត។

៤. គេងមិនលក់៖ ងងុយគេងតែមិនលក់ គិតច្រើន ហើយបើគេងក៏គេងអត់ស្កប់ដែរដោយសារយល់សប្តិច្រើន។ និយាយរួមភ្នែកបិទតែខួរក្បាលអត់ព្រមសម្រាកសោះ។

៥. ជ្រុះសក់៖ អ្នកវិទ្យាសាស្ត្របានលើកឡើងថា ការស្រ្តេសអាចធ្វើឲ្យយើងជ្រុះសក់បាន។ ប្រសិនបើអ្នកមានអារម្មណ៍ថា សក់អ្នកជ្រុះខុសពីធម្មតាអ្នកគួរតែប្រយ័ត្នថែរក្សាខ្លួនឡើងវិញ។

៦. ឈឺក្បាល៖ ការឈឺក្បាលអាចកើតឡើងដោយសារ ការគេងខុសកន្លែង ការគេងមិនគ្រប់ ឬបណ្ដាលមកពីកត្តាផ្សេងៗទៀត។ ហើយការឈឺក្បាលក៏អាចកើតឡើងដោយសារបញ្ហាផ្លូវអារម្មណ៍ដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថា ឈឺក្បាលប្លែកខុសពីធម្មតា អ្នកគួរតែមើលថែរក្សាខ្លួនឡើងវិញ។

៧. ឈឺសាច់ដុំ៖ ចាប់ផ្ដើមធ្ងន់ខ្លួន ចុករោយដៃជើង ឈឺខ្លួន ឈឺប្រាណ ដោយមិនដឹងហេតុផល។

វិធីសាស្ត្រជួយគ្រប់គ្រង និងដើរចេញពីភាពធុញថប់-ស្ត្រេសខ្លាំង ជំហានដំបូង មានដូចជា ៖

១. ជជែកជាមួយមិត្តភក្ដិ និងគ្រួសារដែលយល់ចិត្ត ៖ សាកបើកចិត្តហើយនិយាយជាមួយមនុស្ស​​ដែលអ្នកទុកចិត្តបំផុត អ្នកនឹង​មានអារម្មណ៍ធូរស្រាលជាងមុនច្រើន ។

២. ស្ដាប់ចម្រៀងសប្បាយៗ និងមើលរឿងកំប្លែង ៖ ប្រសិនបើអ្នកកំពុងពិបាកចិត្តហើយស្ដាប់បទកម្សត់ៗទៀតនោះ អ្នកនឹងកាន់តែមានអារម្មណ៍ពិបាកចិត្តជាងមុនលើសដើម។

៣. ញ៉ាំម្ហូបឆ្ងាញ់ៗ ល្អចំពោះសុខភាព ៖ ញ៉ាំអាហារដែលមានជាតិវីតាមីន និងប្រូតេអ៉ីនដែលជួយដល់ប្រព័ន្ធភាពស៊ាំរាងកាយឲ្យរឹងមាំ​ កុំឲ្យងាយឈឺ។

៤. ធ្វើម្ហូប ៖ ពេលដែលធ្វើម្ហូបអ្នក នឹង​មិនមានពេលគិតពីរឿងអីផ្សេង ហើយធ្វើឲ្យអ្នកភ្លេចរឿងមិន​សប្បាយចិត្តទាំងនោះបានទៀតផង។

៦. សមាធិ និង លេងកីឡា ៖ ក្នុងអំឡុងពេលនៃការធ្វើសមាធិ អ្នកនឹង​ផ្តោតអារម្មណ៍ ហើយបំបាត់នូវគំនិតច្របូកច្របល់ដែលអាចធ្វើឱ្យចិត្តអ្នករំជើបរំជួល និងបន្ថយភាពតានតឹង។

៧. ម៉ាស្សា ឬ ស្ប៉ា ៖ ការម៉ាស្សាជួយកាត់បន្ថយភាពតានតឹង ដោយការបន្ធូរសម្ពាធ​សាច់ដុំ។ម៉ាស្សាធ្វើឱ្យសាច់ដុំសម្រាក និង ចរន្តឈាមដើរបានល្អ ។

៨. ទំពារស្ករកៅស៊ូ ៖ ការទំពារស្ករកៅស៊ូក្នុងពេលកំពុង​ស្ត្រេសខ្លាំង ត្រូវបានគេរកឃើញថា អាច​ជួយ​កាត់បន្ថយការថប់អារម្មណ៍ និងស្ត្រេសបានច្រើនដែរ ។

គួរ​បញ្ជាក់ដែលថា​ នេះ​ជា​ដំណាក់កាលដំបូងៗ នៃ​ភាពតានតឹង ឬ ស្ត្រេស ក្នុងករណីដែល​​អ្នក​សាកល្បងវិធីសាស្ត្រ​ទាំងនេះ​អស់ហើយ នៅតែគ្មានប្រសិទ្ធភាព អ្នកគួរ​ទៅពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បីឲ្យឃើញឬសគល់នៃ​បញ្ហា និង​ដោះស្រាយ​ទាន់ពេលវេលា៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទទាក់ទង ៖ ទង្វើ ១០ បង្ហាញថាអ្នកកំពុងប្រឈមនឹងការកើតជំងឺសរសៃប្រសាទ

ប្រភព ៖ www.sutterhealth.org

ប្រភព៖ Brightside   វិជ្ជនី