​​តើ​ក្លឹប​​ចំណាយ​លុយ​ទេ ​និង​​គោរព​លក្ខណ​អ្វី​ខ្លះ ​ពេល​យក​កីឡាករ​បាទី​?

  • 2021-01-15 07:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ព្រឹក​មិញ​នេះ​​​សាលា​បាល់ទាត់​ជាតិ​បាទី​ បាន​ប្រកាស​រំសាយ​កីឡាករ​របស់​ខ្លួន​ចំនួន ១២ នាក់​ ដែល​​មាន​ ៨​នាក់​​​ នឹង​បង្ហាញ​ខ្លួន​ក្នុង​ក្លឹប​អាជីព​នៃ​លីគ​កំពូល​កម្ពុជា​ ឆ្នាំ​២០២១ ស្រប​ពេល​ ៤ នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​។ យ៉ាង​ណា​ការ​នាំ​យក​កីឡាករ​បាទី​ទៅ​ចូល​រួម​ក្រុម​តើ​ក្លឹប​​ត្រូវ​ចំណាយ​លុយ​ទៅ​ឲ្យ​សហព័ន្ធ​បាល់ទាត់​ឬ​ទេ?

​បើ​តាម​លោក​ កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​​សម្រាប់​​បណ្ដា​ប្រទេស​នៅ​លើ​ពិភព​លោក​ គឺ​គេ​យក​ប្រាក់។ ប៉ុន្តែ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​មិន​យក​ឡើយ ដោយ​គ្រាន់​តែ​​ទាមទារ ៤ ចំណុច​សំខាន់​ៗ​ពី​ក្លឹប​ក្នុង​ការ​ចរចា​យក​យុវជន​របស់​​ខ្លួន តែ​ប៉ុណ្ណោះ។

លក្ខណ​ទាំង​៤​នោះ​គឺ​៖

  • ១-​ផ្ដល់​មក​ឲ្យ​សហព័ន្ធ​វិញ​នៅ​ពេល​ដែល​ ជម្រើស​ជាតិ​កោះ​ហៅ

  • ២-​​ត្រូវ​ទទួល​បាន​ការ​ហ្វឹកហាត់​ដិតដល់​ និង​មាន​ឱកាស​បាន​ចូល​លេង​ក្នុង​​​លីគ ឬ Hun Sen Cup

  • ៣-​ត្រូវ​តែ​ផ្ដល់​ការ​សិក្សា ដល់​យុវជន​​ទាំង​នោះ​ឲ្យ​បាន​ចប់​ចុង​ជាប់​ដើម

  • ៤-​មាន​សិទ្ធ​ក្នុង​ការ​សម្របសម្រួល​ នៅ​ពេល​ក្លឹប​ចង់​លក់​ចេញ ​ឬ​ដោះដូរ​កីឡាករ​រូប​នេះ​ទៅ​កាន់​ក្លឹប​ផ្សេង

​ជា​​ការ​ពិត​សហព័ន្ធ​ជា​អ្នក​បណ្ដុះ​បណ្ដាល​ ដោយ​ប្រមូល​ពី​បណ្ដា​ខេត្ត​ឬ​ក្រុង​២៥ នាក់​ជា​រៀង​រាល់​ឆ្នាំ​​ ហើយ​ការ​បណ្ដុះ​បណ្ដាល​​នេះ មាន​​​យុវជន​ខ្លះ​ចំណាយ​​ពេល​ច្រើន​រហូត​ដល់ ៤​ឬ ៥ ឆ្នាំ​​ ដូច្នេះ​បើ​គិត​ជា​ប្រាក់​គឺ​មិន​តិច​ឡើយ។ សម្រាប់​យុវជន​ទាំង​១២​ នាក់​នោះ​គឺ​មាន ជូ ស៊ីន​ទី, រី លាភផេង, សេង សម្បត្តិ, ស្រួច​ ជីវ័ណ្ណ, អ៊ឹម វីនុន, កយ សាលីម, ​តាំង ប៊ុន​ឆៃ, ភេម សៅសិញ, ឈឹម ពេជ​ពន្លឺ, ​ជា សុខម៉េង, ទូច សរ៉ូត និង ធី លៀង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​