មានឈ្មោះជាតារាលំដាប់ពិភពលោក តើ​ BTS ក្លាយជាដៃគូជាមួយក្រុមហ៊ុនល្បីណាខ្លះ?

  • 2021-01-15 07:20:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

ក្រុមហ៊ុនធំៗ តែងតែចង់បានបុគ្គលដែលមានប្រជាប្រិយភាពមកផ្សព្វផ្សាយ ឬបង្ហាញផលិតផលរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ។

បច្ចុប្បន្ននេះក្រុមតារាប្រុសកូរ៉េខាងត្បូង BTS មានឈ្មោះបោះសម្លេងទូទាំងសាកលលោក ជាហេតុក្រុមហ៊ុនធំៗ ចង់សហការជាមួយ ផលិតផលរបស់ខ្លួន។ BTS ត្រូវ​ប៉ាន់ណាស់ក្នុងវិស័យ​នេះ ព្រោះ​ក្រុមហ៊ុនល្បីៗមិនតិចទេ បាន​ចាប់ដៃគូជាមួយ ក្រុម​នេះ៖

១. Samsung

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងនេះ បានសហការជាមួយក្រុម BTS សម្រាប់ធ្វើការផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ Samsung ក៏បានបញ្ចេញផលិតផលជាពិសេសសម្រាប់ BTS ក៏ដូចជាជាគាំទ្រផងនោះ គឺ Samsung Galaxy S20+ BTS Edition និង Galaxy Buds+ Edition​។

២. FILA

BTS ត្រូវបានក្រុមហ៊ុនសម្លៀកបំពាក់ ស្បែកជើងលំដាប់ពិភពលោក សហការគ្នាក្នុងការផ្សព្វផ្សាយ ក៏ដូចជាថតផលិតផលផងដែរ។

៣. Hyundai

ក្រុមហ៊ុន​ដ៏ល្បីប្រចាំ​ប្រទេសកូរ៉េ និង​ទទួលស្គាល់​ទូទាំងពិភពលោកក៏​ជា​ដៃគូសហការជាមួយ​នឹង BTS  ដែរ។

៣. MapleStory

ជាហ្គេម Online ប្រភេទ Avatar បានសហការជាមួយ BTS ក្នុងការបញ្ចេញ Item ដែលរចនាដោយ BTS ក្នុងការកែប្រែតួអង្គរបស់ខ្លួន កាលពីថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ២០២០។

៤. BTS Universe Story

​ ហ្គេម ដែលមានតួអង្គជាសមាជិករបស់ BTS បានប្រកាសចេញនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នា ២០២០។

៥. Formula E

ស្ថាប័នប្រឡាំងឡានអគ្គីសនីពិភពលោក ABB Formula E បានប្រកាសអំពីថា BTS ត្រូវបាន​លើកជាឯកអគ្គរាជទូតសុឆន្ទៈប្រចាំស្ថាប័ន។

ក្រៅពីនេះ​ BTS ក៏​នៅ​មានដៃគូផ្សេង​ទៀត​ដែរដូចជា៖ Puma, LOTTE DUTY FREE, LG Electronics Rhyhm Hive, Baskin Robbins, New Era, Chilsung Cider, System Homee, Bodyfriend, ChupaChups, Starbucks Korea, LeSportsac, CASETiFY, Skechers, Lemona, Tokopedia, KwangJuYo, Mattel, ហ្គេម BTS WORLD, VT, SK Telecom, BBQ Chicken, SMART និង​ក្រុមហ៊ុនដៃគូសហការជា​ច្រើនផ្សេងទៀត៕

អត្ថបទ៖ យី សុធារី

បិទ