គ្មាននរណាចូលចិត្តយំទេ តែមែនទែនទៅ យំមានគុណប្រយោជន៍ច្រើនចំពោះសុខភាព

  • 2022-02-18 03:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាននរណាម្នាក់ចូលចិត្តយំនោះទេ ជាពិសេសនៅចំពោះមុខអ្នកដទៃ។ គេយល់ថា ការសម្រក់ទឺកភ្នែកជារឿងគួរឲ្យខ្មាស់ ហើយធ្វើឲ្យអ្នកដទៃមើលមក យល់ថាអ្នកជាមនុស្សទន់ជ្រាយ គ្មានភាពរឹងមាំ។

តាមពិតទៅ ការយំគ្មានអ្វីគួរឲ្យខ្មាស់អៀននោះទេ ផ្ទុយទៅវិញការយំបានផ្ដល់នូវគុណសម្បតិ្ត និងអត្ថប្រយោជន៍ជាច្រើនដូចជា ៖

១. ជួយធ្វើឲ្យអារម្មណ៍ប្រសើរឡើងបន្ទាប់ពីយំរួច ៖

នៅពេលដែលយំរួច វាជួយបំបាត់ជាតិពុល និងអរម៉ូនរាប់មិនអស់ដែលជួយបំបាត់ស្ត្រេស ជួយឲ្យគេងលក់ស្រួល ពង្រឹងប្រព័ន្ធភាពសាំុ កាត់បន្ថយការឡើងទម្ងន់ និងកាត់បន្ថយសម្ពាធឈាមផងដែរ។

២. ធ្វើឲ្យការមើលឃើញកាន់តែប្រសើរ

ភ្នែក ក៏ត្រូវការទឹកដើម្បីរក្សាជាតិទឹកក្នុងភ្នែកដែរ។ នៅពេលដែលអ្នកយំ វាពិតជាជួយធ្វើឱ្យភ្នែករបស់អ្នកមានសំណើមឡើងវិញ ដែលអាចជួយបង្កើនសមត្ថភាពធ្វើឲ្យភ្នែកភ្លឺច្បាស់ មិនសូវឈឺចុកចាប់គ្រាប់ភ្នែក។

៣.ជួយការពារកែវភ្នែក

ភ្នែកត្រូវបានប៉ះទង្គិចជាមួយធូលីដី ស្ទើរគ្រប់ពេលវេលា។ ធូលីល្អិតៗ ដែលយើងមើលមិនដឹងនោះ ទៅទំក្នុងកែវភ្នែក ដែលយូរៗទៅនឹងធ្វើឲ្យកែវភ្នែកមានសភាពស្រអាប់ ស្រវាំង បើធ្ងន់ធ្ងរអាចប៉ះពាល់ដល់កែវភ្នែកខ្លាំងទៀតផង តែការយំអាចជួយលាងសម្អាតធូលីកង្វក់ទាំងនោះចេញឲ្យស្អាតពីកែវភ្នែក។ លើសពីនេះទៀតទឹកភ្នែកមានផ្ទុកសារធាតុ lysozyme ដែលជាសារធាតុគីមីប្រឆាំងនឹងបាក់តេរី ដែលជួយប្រឆាំងនឹងការឆ្លង។

៤. លាងសម្អាតច្រមុះ

នៅពេលអ្នកយំ បំពង់បង្ហូរទឹកភ្នែកត្រូវបានភ្ជាប់ទៅនឹងផ្នែកខាងក្នុងនៃច្រមុះ ដែលជួយបណ្តេញបាក់តេរី និងការរលាកចេញពីច្រមុះ ដូចការលាងសម្អាតកែវភ្នែកផងដែរ។ ធូលីដី និងបាក់តេរីទាំងអស់នោះនឹងហូរចេញជាសំបោរ លាងសម្អាតច្រមុះឲ្យស្អាត៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ healthline | medicalnewstoday   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី