ស្ងាត់ៗ Man City លបឡើងមកលេខ២បាត់ ឯ Liverpool ធ្លាក់ដល់លេខ៤
- 2021-01-18 01:37:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ Man City លបឡើងមកលេខ២បាត់ ឯ Liverpool ធ្លាក់ដល់លេខ៤
ចន្លោះមិនឃើញ
Manchester City បានហក់ឡើងមកកាន់លេខ២នៃតារាងពិន្ទុ Premier League ហើយ បន្ទាប់ពីបានយកឈ្នះ Cystal Palace ៤-០ កាលពីយប់មិញ។
ខ្សែការពារ John Stones អាចធ្វើបាន២គ្រាប់ម្នាក់ឯងនាទី២៦និង៦៨។ សម្រាប់ពីរគ្រាប់ផ្សេងទៀតរកបានដោយខ្សែបម្រើ Ilkay Gundogan និង Raheem Sterling។ តាមស្ថិតិនៃការប្រកួត City បានគ្រប់គ្រងការប្រកួតដល់ទៅ៧២%ឯណោះ។
ជ័យជម្នះនេះបានជួយក្រុមលោក Pep Guardiola ឡើងមកកាន់លេខ២នៃតារាងពិន្ទុ ក្រោមក្រុម Manchester United ២ពិន្ទុ។ Liverpool វិញ បច្ចុប្បន្នបានធ្លាក់មកកាន់លេខ៤ហើយ បន្ទាប់ពីលេងស្មើគ្នា ០-០ ជាមួយក្រុមកំពូលតារាង Man Utd កាលពីយប់មិញ៕