ទីបំផុត OPPO Reno5 Pro ចាប់ផ្ដើមឈានជើងចេញពីប្រទេសចិនហើយ
- 2021-01-18 09:06:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត OPPO Reno5 Pro ចាប់ផ្ដើមឈានជើងចេញពីប្រទេសចិនហើយ
ចន្លោះមិនឃើញ
ស្មាតហ្វូន OPPO Reno5 Pro 5G ចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារដទៃហើយ ដោយទីផ្សារបរទេសដំបូងគេគឺប្រទេសឥណ្ឌា។ ខុសពីមុនៗ Reno5 ដែលលក់នៅលើទីផ្សារបរទេសគឺមានលក្ខណៈដូចគ្នានឹងប្រភេទដែលដាក់លក់នៅចិនដែរ។
Reno5 Pro 5G ដែលលក់នៅឥណ្ឌាមានដំណើរការដោយឈីប Mediatek Dimensity 1000+ ដែលជាស្មាតហ្វូន 5G ដំបូងរបស់ OPPO នៅទីផ្សារឥណ្ឌា។ បន្ទះឈីបនេះមានគួបផ្សំជាមួយ RAM ទំហំ 8GB និងអង្គផ្ទុកទំហំ 128GB ដោយមិនមានជម្រើសអង្គផ្ទុកផ្សេង ហើយក៏មិនមានកន្លែងដាក់មេមូរីកាតដែរ។
កាមេរ៉ាក្រោយចំនួន ៤ គ្រាប់របស់ Reno5 Pro 5G គឺមាននូវកាមេរ៉ាមេទំហំ 64MP, កាមេរ៉ា Ultrawide ទំហំ 8MP និងកាមេរ៉ាពីរគ្រាប់ទៀតទំហំ 2MP សម្រាប់វាស់ជម្រៅ និងការថតរូបភាព Macro។ កាមេរ៉ាខាងមុខឯណោះវិញមានទំហំ 32MP។
នៅខាងក្នុង Reno5 Pro នេះដែរក៏មានបំពាក់នូវថ្មទំហំ 4350mAh ដែលគាំទ្រការសាកថ្មកម្លាំង 65W ហើយនៅក្នុងប្រអប់មានដុំសាកសម្រាប់សាកស្រាប់។
Reno5 Pro នឹងមានជម្រើសពណ៌ខ្មៅ និងពណ៌ខៀវ ដែលមានតម្លៃចាប់ពីប្រមាណ ៤៩០ដុល្លារ នឹងចេញលក់ចាប់ពីថ្ងៃទី ២២ ខែមករា តទៅ៕