Neveille ចុះ​ចេញ​ពី​តំណែង​ជា​គ្រូ​ក្រុម​នារី​ជម្រើស​ជាតិ​អង់គ្លេស

  • 2021-01-18 12:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Phil Neville បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​នារី​អង់គ្លេស​មុន​កាល​កំណត់ ដែល​ធ្វើ​ឲ្យ​មាន​មតិ​សង្ស័យ​ថា បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ​យល់​ព្រម​ទទួល​ការងារ​ជា​គ្រូ​បង្គោល​នៅ​ក្លឹប Inter Miami នៅ​ឯ​សហរដ្ឋអាមេរិក។

តាម​ពិត​ទៅ​ Neville នឹង​ត្រូវ​ចប់​កុងត្រា​នៅ​ខែ​កក្កដា ឆ្នាំ២០២១ ហើយ​អង់គ្លេស​នឹង​តែងតាំង​គ្រូ​ហុល្លង់​លោកស្រី Sarina Wiegman មក​ជំនួស​នៅ​ខែ​កញ្ញា។

នៅ​ពេល​ចាកចេញ​លោក Neville បាន​និយាយ​ថា លោក​មាន​កិត្តិយស​ណាស់​ ដែល​បាន​ដឹកនាំ​ក្រុម​អង់គ្លេស។

សូម​ជម្រាប​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា លោក Neville ត្រូវ​បាន​អតីត​មិត្ត​រួម​ក្រុម​របស់​លោក​គឺ David Beckham ទាក់ទង​មក​ដឹកនាំ​ក្លឹប Miami នៅ​លីគ​កំពូល​អាមេរិក​សម្រាប់​ឆ្នាំ២០២១​នេះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម