សេង រដ្ឋា មិននៅស្ងៀមចេញមុខឆ្លើយតបភ្លាមៗ ក្រោយក្រុមហ៊ុនចេញលិខិត​អញ្ជើញ

  • 2021-01-19 08:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិច សេង​ រដ្ឋា ឆ្លើយតបភ្លាមៗ បន្ទាបពីហ្វេសប៊ុកផ្លូវការ Miss Grand Cambodia ចេញសេចក្ដីកោះហៅកញ្ញា សេង រដ្ឋា ឱ្យចូលខ្លួនដោះ ស្រាយបញ្ហានៅរសៀលម៉ោង៣ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។

ប្រតិកម្ម​របស់ តារា​ស្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត គឺ​ក្រោយ​​ពី​មុន​នេះ មាន​ដំណឹង​ថា ក្រុមហ៊ុន​មហាហង្ស ដែល​ជា​ម្ចាស់​រៀប​ចំ​ព្រឹត្តិការណ៍ Miss Grand Cambodia 2020 កន្លង​ទៅ បាន​ចេញ​លិខិត​កោះ​អញ្ជើញ​បេក្ខនារី​ជយលាភី​របស់​កម្មវិធី គឺ​កញ្ញា សេង រដ្ឋា ឲ្យ​ចូល​ខ្លួន​មក​ជួប​ ដើម្បី​ចរចា​រក​ដំណោះស្រាយដោយ​សន្តិវិធី លើ​ករណី​រកាំរកូសរវាង​កញ្ញា និង​ក្រុមហ៊ុន ពាក់​ព័ន្ធ​នឹង​ស្ថានភាព​របស់​បេក្ខនារី​ក្រោយ​ជាប់​ជយលាភី មាន​សភាព​ស្ងប់ស្ងាត់។

បញ្ហា​នេះ លោក អ៊ិន សុភិន នាយក​ក្រុមហ៊ុន​មហាហង្ស បាន​ចេញ​សារ​ខ្លី​ថា លោក​មិន​ចង់​តបត​ទេ ប៉ុន្តែ​បើ​នៅ​ស្ងៀម រឿង​នឹង​មិន​បញ្ចប់ ហើយ​ភាគី​របស់​លោក គឺ​ជា​អ្នក​ខាត​បង់។ ដូច្នេះ​លោក​បញ្ជាក់​ថា នឹង​មាន​សន្និសីទសារព័ត៌មាន​មួយ​ឆាប់​ៗ​នេះ។ ស្រាប់​តែ​នៅ​ថ្ងៃ​នេះ ស្រាប់​លេច​លិខិត​កោះហៅ​មួយ​របស់​ មហាហង្ស បាន​ចេញ​មក។

គណនីហ្វេសប៊ុក Miss Grand Cambodia បានបង្ហោះ​រូបភាព​បេក្ខនារី​១​សន្លឹកភ្ជាប់​ជាមួយ​លិខិត​អញ្ជើញរបស់​មហាងហង្ស​នោះផង។ តាម​ខ្លឹម​សារ​មាន​ក្នុង​លិខិត​នោះ គឺ​ក្រុមហ៊ុន​មហាហង្ស សូម​កោះ​អញ្ជើញ កញ្ញា សេង រដ្ឋា ឲ្យ​ចូល​ខ្លួន​នៅ​រសៀល​ម៉ោង ៣ ថ្ងៃ​ទី ១៩ មករា នេះ នៅការិយាល័យ ផលិតកម្មមហាហង្ស។ គោល​បំណង​នៃ​ការ​កោះ​អញ្ជើញ​នេះ គឺ​ដើម្បីសម្របសម្រួលភាគីទាំង២ លើ​រឿង​ដែល​កើត​ឡើង។

ប៉ុន្តែ​តាម​លិខិត​ដដែល​នេះ បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើកញ្ញា សេង រដ្ឋា មិន​ចូល​ខ្លួន​មក​ តាម​ការ​កោះ​អញ្ជើញ​២​ដង នាង​នឹង​ត្រូវ​ដក​ហូត​តំណែង​ជយលាភីដោយ​ស្វ័យ​ប្រវត្តិ។

ក្រោយពីបានឃើញសារកោះហៅ ភ្លាមៗសមីខ្លួនកញ្ញា សេង រដ្ឋា ក៏មិននៅស្ងៀមក៏បានបង្ហោះសារឆ្លើយតបនៅក្នុងប៊ុកផេក ថា នាង​មិន​អាច​ទទួល​យក​បាន​នូវ​អ្វី​ដែល​ខាង​ក្រុមហ៊ុន​បាន​ធ្វើ​ដាក់​នាង។ នេះ​គឹ​សារ​ទាំង​ស្រុង​របស់ បេក្ខនារី "សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាន នូវ​អ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មាន ជាសាធារៈបែបនេះ"។

"ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង)ហើយអ្វីដែរខ្ញុំធ្វើ បាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជា សាធារណៈកន្លងមក។ ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹម ដើម្បីអ្នកទាំងអស់គ្នា love u my Fan»។ បន្ទាប់ពីកញ្ញា បង្ហោះសារថាអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះនាងនោះ ពុំទាន់ឃើញខាងក្រុមហ៊ុនឆ្លើយតបនៅឡើយទេ"៕

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម