ប្រែខ្លាំង Torres ក្លាយជាបុរសសាច់ដុំធំ ខណៈវ័យឈានចូល៣៦ឆ្នាំទៅហើយ
- 2021-01-20 03:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រែខ្លាំង Torres ក្លាយជាបុរសសាច់ដុំធំ ខណៈវ័យឈានចូល៣៦ឆ្នាំទៅហើយ
ចន្លោះមិនឃើញ
Fernando Torres បានផ្លាស់ប្ដូររូបរាងគួរឲ្យភ្ញាក់ផ្អើល ក្លាយជាបុរសដែលមានសាច់ដុំធំៗ ស្របពេលវ័យបច្ចុប្បន្នឈានចូល៣៦ឆ្នាំ។
បុរសសញ្ជាតិអេស្ប៉ាញរូបនេះ ទើបតែត្រូវតែងតាំងជាអ្នកចាត់ការក្នុងក្រុម Atletico Madrid ឈុត B។ Torres បានបញ្ចប់អាជីពបាល់ទាត់ជាមួយក្រុមក្នុងលីគកំពូលរបស់ជប៉ុន Sagan Tosu ក្នុងឆ្នាំ២០១៩។
នៅលើបណ្ដាញ Instagram អតីតខ្សែប្រយុទ្ធរបស់ Liverpool បានបង្ហោះវីដេអូមួយនៃការសហការជាមួយវិបសាយកាស៊ីណូរបស់អាស៊ីមួយ។ ក្នុងនោះគេឃើញថារូបរាងរបស់គេបានប្រែប្រួលជាបុរសសាច់ដុំ ដៃធំៗ។ តាមការឲ្យដឹង Torres ចាប់ផ្ដើមហ្វឹកហាត់រាងកាយខ្លាំងពេលដែលទៅចូលរួមលេងនៅក្លឹប Sagan Tosu៕