​​​​វីដេអូ Mika ស៊ុត​ឡូយ​កប់​សារី ​១១​ គ្រាប់​​​រដូវ​កាល​មុន​នៅ ​ហ្វាំងឡង់

  • 2021-01-20 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាល​ពី​ព្រឹក​មិញ​នេះ​ស្វាយរៀង​ ​បាន​ប្រកាស​​ផ្លូវ​កាស​​រួច​ហើយ​ ពី​ការ​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ Miguel Ángel Junco Martínez ឬ Mika ដែល​ជា​អតីត​​​សមាជិក​របស់​ក្លឹប KTP ​នៃ​លីគ​ទី​២ ហ្វាំងឡង់ កាល​ឆ្នាំ​២០២០។

​ក្នុង​ការ​បង្ហាញ​ខ្លួន​តែ ១៦ ប្រកួត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រក​បាន​រហូត ១១ គ្រាប់ និង​បាន​ជួយ​ក្រុម​របស់​ខ្លួន​បញ្ចប់​ក្នុង​​ចំណាត់​​ថ្នាក់​លេខ ២ ​នៃ​លីគ​ទី​២ ប្រទេស​ ហ្វាំង​ឡង់។ អ្វី​ដែល​ពិសេស​​សម្រាប់​ Mika គេ​បាន​ជាប់​ឈ្មោះ​ក្នុង​លេខរៀង​ទី​៤ នៃ​អ្នក​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​សម្រាប់​រដូវ​កាល ២០២០ ទៀត​ផង​។

​តោះ​! ចង់​ដឹង​ថា កម្រិត​​ប្រយុទ្ធ​ច្បាស់​ខ្លាំង​ប៉ុណ្ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម