លើក​ដំបូង​ហើយ និង​ទើប​ចេញ​ព្រឹក​នេះ បទ​ទី​១ Galaxy ​រៀប​ឲ្យ ព្រាបសុវត្ថិ-តន់ ច័ន្ទសីម៉ា ជួប​គ្នា!

  • 2021-01-21 02:30:16
  • ចំនួនមតិ 3 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

មាន​ការ​សង្ស័យជា​យូរ​មក​ហើយ​ថា កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្តិ ​ក្នុង​ផលិតកម្ម galaxy navatra នឹង​ត្រូវ​​ផលិតកម្ម​​រៀប​ចំ​ឲ្យ​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ចម្រៀង​ណា​ម្នាក់​ជាក់​ជា​មិន​ខាន ហើយនៅ​ពេល​នេះ អ្វី​ៗ​បាន​ក្លាយ​ជា​ការ​ពារ ដោយ​ក្នុង​នោះ តន់ ចន្ទ​សីម៉ា គឺ​ជា​ដៃគូ​របស់​លោក។

ការ​ចាប់​ដៃគូ​គ្នា​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ ប៉ុន្តែ​ផ្អែក​ទៅ​លើលទ្ធផល​ដែល​ពួក​គេ ពិសេស​ភាគី​ខាង​ស្រី​សម្រេច​បាន ព្រោះ​ថា ខាង​ប្រុស គឺ​ជា​កំពូល​តារា​ចម្រៀង​ជាង ២ទសវត្ស​ហើយ​។ តន់ ចន្ទស៊ីម៉ា វិញ ត្បិត​ថា វ័យ​ក្មេង ស្រករ​ក្រោយ ប៉ុន្តែ​តាម​ទិន្នន័យ​​របស់​ផលិតកម្ម galaxy navatra កាល​ពី​ចុង​ឆ្នាំ​មុន តារា​ស្រី​តូច​ច្រឡឹង​រូប​នេះ មាន​អ្នក​ទស្សនាដល់រហូតដល់ជាង 500 លាន ដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿ វ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើតន់ចន្ទសីម៉ាមានឱកាស ត្រូវ​បាន​រៀប​ចំ ធ្វើ​ជា​ដៃគូ លោកព្រាបសុវត្ថិ សម្រេចចិត្ត ចាប់​ដៃ​គូ​បង្កើត​អាល់ប៊ុមថ្មី។ នេះ​បើ​ការ​បង្ហើប​ពី​ក្រុម​ការងារ​ផលិតកម្ម។

នេះ​គឺ​ជា​លើកដំបូង របស់​តារា​ចម្រៀង​ជួរ​ទាំង​ពីរ​របស់​ផលិតកម្ម ហើយ​ពួក​គេ ក៏​បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​ដំបូង​របស់​ខ្លួន​ភ្លាម​ដែរ នោះ​គឺ​បទ "កាត់​ឆុង" ដែល​ទើប​នឹង​ចេញ​ផ្លូវ​ការ​នៅ​លើយូធូប​ឆាណែល​របស់​ផលិតកម្ម ១ម៉ោង មុន​នេះ​ប៉ុណ្ណោះ។ តោះ...ទស្សនា និង​ស្ដាប់​បទ​រួម​គ្នា​ដំបូង​របស់ កំពូល​តារា​ទាំង​ពីរ៖

អត្ថបទ៖ ទារិកា

បិទ