​កាមេរ៉ា​បង្កប់​ក្នុង​អាវ​ទ្រនាប់​​មើល​ដឹង​នរណា​ខ្លះ​លួច​មើល​សុដន់​ (វីដេអូ)

  • 2021-01-24 00:21:00
  • ចំនួនមតិ 6 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

​កាន់​តែ​ទំនើប​មែន​ទែន​សម្រាប់​ស្ត្រី​ទាំង​ឡាយ​ណា​ចង់​ដឹង​ថា​មាន​បុរស​ប៉ុន្មាន​នាក់​​លួច​មើល​ដើម​ទ្រូង​របស់​ខ្លួន​ពេញ​មួយ​ថ្ងៃ​​​​អាច​​ងាក​មក​ប្រើ​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្នុង​អាវ​ទ្រនាប់​ថ្មី​​។

  ​បច្ចេកវិទ្យា​កាមេរ៉ា​នេះ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​ខាង​ការ​ថែ​ទាំ​សុខភាព​ និង​កាយសម្បទា​របស់​​ Nestle Fitness ​​ក្នុង​គោលបំណង​ដាស់​តឿន​ស្ត្រី​​ជុំវិញ​ពិភពលោក​​ពី​គ្រោះថ្នាក់នៃ​​មហារីក​សុដន់ ​​​ដើម្បី​ឲ្យ​ពួកគេ​ឧស្សាហ៍​ពិនិត្យ​សុខភាព​សុដន់​ឲ្យ​បាន​ទៀងទាត់។

  bra-cam

​ដើម្បី​ឱ្យ​ដឹង​កាន់​តែ​ច្បាស់​ថា​​តើ​កាមេរ៉ា​ក្នុង​អាវ​ទ្រនាប់​នេះ​ដំណើរការ​យ៉ាង​ណា​នោះ​ សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

បិទ