មក​ដឹង​ពី​​តម្លៃ​ខ្លួន​និង​ទស្សនា​វីដេអូ​ប្រកួត​​ពេញ​របស់ McGregor ជាមួយ Poirier

  • 2021-01-25 04:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ជំនួប​សងសឹក​រវាង​ជើង​ខ្លាំង​របស់ UFC ទាំង​ពីរ Conor McGregor និង Dustin Poirier បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់ផ្អើល​ខ្លាំង​កាល​ពី​ម្សិលមិញ។

ការ​ប្រកួត​កម្មវិធី UFC 257 ដែល​រៀបចំ​នៅ Fight Island ក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​​អារ៉ាប់រួម កីឡាករ​អាមេរិក Poirier សងសឹក​បាន​សម្រេច ដោយ​បញ្ចប់ McGregor ត្រឹម​ទឹក​ទី​២។ កម្មវិធី​ខាង​លើ​បាន​បើក​ឲ្យ​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​​​តែ​២០០០​នាក់​ប៉ុណ្ណោះ។

ត្បិត​តែ​ Poirier ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ ប៉ុន្តែ​គេ​ទទួល​បាន​តម្លៃ​ខ្លួន​ប្រកួត​តិច​ជាង McGregor។ តាម​ការ​ឲ្យ​ដឹង​កីឡាករ​សញ្ជាតិ​អៀរឡង់​​ទទួល​បាន​តម្លៃ​ខ្លួន​៥​លាន​ដុល្លារ ខណៈ Poirier បាន​១​លាន​ដុល្លារ។ ប៉ុន្តែ​បើ​សរុប​ទាំង​ការ​លក់​សិទ្ធិ​ផ្សាយ​ផ្សេង​ៗ​ទៅ​កាន់​ពាសពេញ​ពិភពលោក ចំណូល​របស់ McGregor កើន​ដល់​ទៅ​ជាង​២៤​លាន​ដុល្លារ​ឯណោះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
បិទ