គួរឲ្យសរសើរ! ខួបកំណើត ៤៤ឆ្នាំ បុរសម្នាក់ចំណាយពេល ៤៤ថ្ងៃ ជិះម៉ូតូថតរូបជុំវិញស្រុកខ្មែរ!
- 2021-01-26 02:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! ខួបកំណើត ៤៤ឆ្នាំ បុរសម្នាក់ចំណាយពេល ៤៤ថ្ងៃ ជិះម៉ូតូថតរូបជុំវិញស្រុកខ្មែរ!
ចន្លោះមិនឃើញ
កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បុរសមាធល្អិតចិត្តធំ លោក ឡាម៉ូ ដែលជាអ្នកថតរូបឯករាជ្យល្បីម្នាក់ដែលតែងតែថតរូបពីសម្រស់ស្រស់ត្រកាលនៃប្រទេសកម្ពុជាផ្សព្វផ្សាយឲ្យប្រជាជនបានស្គាល់នោះ បានចាប់ផ្តើមគម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» ធ្វើដំណើរផ្សងព្រេងរយៈពេល៤៤ថ្ងៃ ជិះម៉ូតូទូទាំងប្រទេសកម្ពុជាដើម្បីថតរូបក្នុងគោលបំណងដើម្បីធ្វើឲ្យកម្ពុជាកាន់តែស្គាល់ និងល្បីក្នុងឆាកអន្តរជាតិ។
នៅម៉ោង ៩ ព្រឹកថ្ងៃទី២៤ មករា នៅរមណីយដ្ឋានវប្បធម៌ធម្មជាតិវត្ដភ្នំដែលជាបេះដូងនៃរាជធានីភ្នំពេញ ជាទីកន្លែងចាប់ផ្តើមរបស់នៃដំណើរផ្សងព្រេងទូទាំងប្រទេសកម្ពុជារបស់លោក ឡាម៉ូ ឆ្ពោះទៅកាន់ទន្លេវ៉ៃគោ ខេត្តស្វាយរៀង ដែលនេះជាជំហានដំបូងនៃដំណើរ ៤៤ ថ្ងៃរបស់លោក មុននឹងបន្តទៅគោលដៅបន្ទាប់ផ្សេងទៀត។
ម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» លោកឡាម៉ូ បញ្ជាក់ប្រាប់ពីមូលហេតុដែលខ្លួនបង្កើតការជិះម៉ូតូជុំវិញប្រទេសនេះថា «ឆ្នាំនេះជាខួប៤៤ឆ្នាំខ្ញុំ ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើបន្ទាប់ពីគ្រោង និងបានគិតទុកពីមុន គម្រោងនោះគឺដើមថតរូបនៅទូទាំងប្រទេសកម្ពុជាទាក់ទងនឹងវប្បធម៌ អរិយធម៌ សាសនា អេកូទេសចរណ៍ ប្រមូលមកដើម្បីបង្គ្រប់រូបដែលខ្ញុំខ្វះដើម្បីបោះពុម្ពជាសៀវភៅមួយដែលនិយាយពីកម្ពុជានៅចុងឆ្នាំ២០២១នេះ រូបថតដែលខ្វះគឺប្រមាណជា ៣០ ទៅ៤០ភាគរយបន្ថែមទៀតតែមុននឹងយករូបទាំងនោះយកទៅបោះពុម្ពជាសៀវភៅ ខ្ញុំនឹងជ្រើសរើសរូបល្អបំផុតនៃដំណើរនេះយកមកដាក់តាំងពិពរណ៌ដើម្បីប្រមូលថវិកាដើម្បីជួយសង្គម ជាពិសេសសហគមន៍នៅតំបន់ណាដែលខ្វះខាត»។
ក្រៅពីគោលបំណងធំខាងលើ គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» របស់លោកឡាម៉ូ បង្កើតក្នុងន័យចូលរួមលើស្ទួយវិស័យថតរូប វិស័យទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី សាសនា និងដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមសហគមន៍ផងដែរ។
កុំភ្លេចតាមដានដំណើរ «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» របស់លោកឡាម៉ូ កុំភ្លេចតាមដានជា Sabay។ សម្រាប់លោកចង់បរិច្ចាគថវិកាដើម្បីឲ្យជួយឲ្យគម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» របស់លោកឡាម៉ូ បានតាម គណនី ABA 002 584 311 (Ly Min)៕