អុញ! គណនី Facebook រាប់លានត្រូវបានដាក់លក់លើ Telegram

  • 2021-01-26 04:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានទិន្នន័យអ្នកប្រើប្រាស់ Facebook ប្រមាណ ៥៣៣លាននាក់ កំពុងដាក់លក់តាមរយៈ Bot នៅលើ Telegram។ ទិន្នន័យរបស់គណនីមួយៗមាន Facebook user ID និងលេខទូរសព្ទ។ នេះបើយោងទៅតាមការរាយការពី Motherboard និងអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព Alon Gal។

ទិន្នន័យអ្នកប្រើប្រាស់ទាំងនោះត្រូវបានគេដាក់លក់ ក្នុង១គណនីតម្លៃ២០ដុល្លារ ប៉ុន្ដែក៏មានការលក់ជាកញ្ចប់ផងដែរ ដោយ ១០០០០គណនី តម្លៃ ៥០០០ដុល្លារ។

ទិន្នន័យអ្នកប្រើប្រាស់ Facebook ចាប់ផ្ដើមចែកចាយដោយទិញលក់លើ Telegram bot នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ គួរបញ្ជាក់បន្ថែមថាប្រភពទិន្ន័យទាំងនោះ ជាទិន្នន័យធ្លាប់បានលេចធ្លាយពី Faebook តាំងពី ឆ្នាំ២០១៩ មកម៉្លេះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ វានៅតែជាហានិភ័យមួយ ត្បិតលេខទូរសព្ទរបស់អ្នកប្រើប្រាស់គឺមិនងាយផ្លាស់ប្ដូរនោះទេ ហើយវាអាចនឹងងាយរងគ្រោះ បើគណនី Facebook ទាំងនោះមិនបានប្រើមុខងាសុវត្ថិភាពបន្ថែម ដូចជា Two-Factor Authentication។

មកដល់ពេលនេះមិនទាន់មានដំណឹងណាមួយពី Motherboard និង Alon Gal បានទាក់ទងទៅ Telegram ដើម្បីផ្អាក ឬបញ្ឈប់ដំណើរការពីការទិញលក់ទិន្នន័យទាំងនេះលើ Telegram bot នៅឡើយទេ៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ កុសល