ពេជ្រ សុវណ្ណវិជ្ជរ៉ា ប្រឡូកសិល្បៈស៊ប់វិញ ក្រោយស្ងប់ស្ងាត់មួយរយៈធំ!
- 2014-11-22 16:19:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សុវណ្ណវិជ្ជរ៉ា ប្រឡូកសិល្បៈស៊ប់វិញ ក្រោយស្ងប់ស្ងាត់មួយរយៈធំ!
ចន្លោះមិនឃើញ
តារាសម្ដែង ពេជ្រ សុវណ្ណវិជ្ជរ៉ា និយាយថានាងនឹងប្រឡូកចូលសិល្បៈពេញទំហឹងឡើងវិញចាប់ពីពេលនេះទៅ បន្ទាប់ពីបាត់សកម្មភាពមួយរយៈធំ។
ក្នុងពិធីសម្ពោធខ្សែភាពយន្ត " 2brother" ម្សិលមិញ តារាសម្ដែងកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា និយាយថា៖ "រវល់ជូនម៉ាករកស៊ីឡើងចុះៗនៅ អូស្ត្រាលី ទើបធ្វើឱ្យខ្ញុំស្ងាត់ពីសិល្បៈបែបនេះ។ ប៉ុន្តែមិនថ្វីទេ ពីពេលនេះទៅខ្ញុំចាប់អាជីពហ្នឹងពេញទំហឹងវិញហើយ"។
ពេជ្រ សុវណ្ណវិជ្ជរ៉ា ក្នុងពិធីខួបកាលពីពេលកន្លងទៅ
កញ្ញាបន្តថាការស្ងប់ស្ងាត់ពីសិល្បៈមួយរយៈធំធ្វើឱ្យនាង ខាតបង់ទីផ្សារសម្ដែងជាច្រើន ព្រោះតែរវល់ការងារខាងក្រៅ។
ទោះជាយ៉ាងក៏ដោយតារាវ័យ ១៩ឆ្នាំរូបនេះអះអាងថា គ្រាន់តែប្រកាសវិលចូលទីផ្សារសម្ដែងពេញទំហឹងឡើងវិញ មានបណ្ដាផលិតកម្មជាច្រើនទាក់ទងថតសម្ដែងរួចស្រេចទៅហើយ ប៉ុន្តែនាងមិនទាន់ពិចារណានៅឡើយទេ។
កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ជាអតីតកញ្ញាឯកទេសចរណ៍ឆ្នាំ២០០៨ របស់ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩។ កេរ្តិ៍ឈ្មោះរបស់នាងតាមរយៈការសម្ដែងហាក់មិនសូវទទួលការចាប់អារម្មណ៍ប៉ុន្មានទេពីទស្សនិកជន ប៉ុន្តែការនិយមធ្វើខួបកំណើតទ្រង់ទ្រាយធំ រួមនឹងសម្ផស្សស្រស់ស្អាតធ្វើឱ្យនាងជាទីចាប់អារម្មណ៍ពីមហាជន៕
អានអត្ថបទបន្ត៖ ៨ម៉ូដសក់ស្អាតៗសម្រាប់សុភាពនារី ហើយតម្លៃសមរម្យ
អានអត្ថបទបន្ត៖ មើលស្រីស្អាតរបស់ AEON Mall ក្នុងសំលៀកបំពាក់ ការិយាល័យ G2000 បន្តិចមើល៍
អានអត្ថបទបន្ត៖ មង្គល ទីណា និង អេ នីហ្សាម ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ!
អត្ថបទ៖ អ៊ីង សុឡា