Tuchel ​ចូល​កាន់ Chelsea ​ភ្លាម ​បង្ហើប​គម្រោង​ទិញ​ប្រយុទ្ធ​បន្ថែម​ភ្លែត​

  • 2021-01-27 02:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​តោ​ខៀវ Chelsea ​បាន​ប្រកាស​នៅ​យប់មិញ​នេះ ​តែងតាំង​លោក Thomas Tuchel ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម ​ជំនួស​លោក Frank Lampard ​ដែល​ត្រូវ​ដក​ចេញ​កាល​ពី​ម្សិលមិញ​នេះ​។

​ក្នុង​ឱកាស​ឡើង​កាន់​តំណែង​ភ្លាម​នេះ ​លោក Tuchel ​បាន​ទៅ​ជួប​ជាមួយ​កីឡាករ​នៅ​កន្លែង​ហ្វឹកហាត់​ភ្លាម​តែ​ម្ដង​ដើម្បី​ដឹក​នាំ​ក្រុម​ត្រៀម​ប្រកួត​នៅ​រាត្រី​នេះ​។ ​សម្ដី​ដំបូង​របស់​អ្នក​ចាត់ការ​អាល្លឺម៉ង់​ក្នុង​ការ​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Chelsea ​គឺ​លោក​មើល​ឃើញ​ថា​ក្រុម​មួយ​នេះ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​បន្ថែម​ទៀត ​ទើប​អាច​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​។

​បើ​ទោះ​ជា​បច្ចុប្បន្ន Chelsea ​កំពុង​មាន​ខ្សែ​ប្រយុទ្ធ​ក្មេង​ៗ​សញ្ជាតិ​អាល្លឺម៉ង់​ហើយ​ក៏​ដោយ ​ក៏​លោក​ឃើញ​ថា​នៅ​ចន្លោះ​ប្រហោង​ច្រើន​ដែល​ត្រូវ​បំពេញ​ទៀត​ដែរ។ ​សូម​បញ្ជាក់​អតីត​អ្នក​ចាត់ការ​ក្រុម PSG ​រូប​នេះ ​មាន​កុងត្រា​១៨​ខែ​ក្នុង​ការ​ដឹក​នាំ​ក្រុម​តោ​ខៀវ ​ហើយ​ម្ចាស់​ក្លឹប​ក៏​បាន​ដាក់​គោលដៅ​ឱ្យ​លោក​ត្រូវ​តែ​ជួយ​ក្រុម​អាច​លេង​ពាន​រង្វាន់ UEFA Champions League ​នៅ​ឆ្នាំ​ក្រោយ​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ