ក្រុម​យោធា​មីយ៉ាន់ម៉ា​ ប្រកាស​ដឹកនាំ​ប្រទេស​ ក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី​ស៊ូជី​

  • 2021-02-01 04:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ដណ្តើម​អំណាច​​​តាម​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ របស់​លោកស្រី អ៊ុង​សាន ស៊ូជី ដែល​ត្រូវ​បាន​ ចាប់​​ខ្លួន​រួម​ ជាមួយ​មេ​ដឹក​នាំ​ដទៃ​ទៀត​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី។​

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ​ពួក​យោធា​យោធា​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​ខ្លួន​បាន​ឃុំ​ខ្លួន​មេ​ដឹកនាំ​នយោបាយ​សំខាន់​ៗ​ដើម្បី​ឆ្លើយតប នឹង​ការ​លួច​បន្លំ​សន្លឹកឆ្នោត​កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ដែល​គណបក្ស​លោក​ស្រី​ ស៊ូជី​ បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី Reuters បានអោយដឹងថាអំណាចត្រូវបានប្រគល់ទៅឱ្យមេបញ្ជាការកងទ័ពលោកMin Aung Hlaing។ ព័ត៌មាន​នេះ​កើត​ឡើង​តែ​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​​ភាព​តានតឹង​នយោបាយ​ដ៏​អាក្រក់ និង​ការភ័យខ្លាច​កាន់​តែ​ខ្លាំង​ឡើង នៃ​រដ្ឋប្រហារ​យោធា៕

ប្រភព៖ Reuters   ប្រែសម្រួល៖ សៀនហួរ