Xiaomi ដាក់ពាក្យប្ដឹងរដ្ឋាភិបាលអាមេរិក

  • 2021-02-01 08:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីដំណឹងអាក្រក់នៃការលក់ Huawei ធ្លាក់ចុះដល់ ៤០% នៅត្រីមាសទី៤ ព្រោះតែមានសង្គ្រាមពាណិជ្ជកម្មកន្លងមក ពេលនេះរឿងមិនល្អចាប់ផ្ដើមធ្លាក់ដល់ក្រុមហ៊ុន Xiaomi វិញម្ដង។

កាលពីថ្ងៃទី១៥ ខែមករា មុនចុះចេញពីតំណែង ដូណាល់ ត្រាំ បានបញ្ចូល Xiaomi និងក្រុមហ៊ុនដទៃចំនួន៨ ចូលទៅក្នុងបញ្ជីខ្មៅរបស់ មន្ទីរបញ្ចកោណប៉ងតាហ្គោន ដោយមិនឱ្យមានការរកស៊ីជាមួយនឹងសហរដ្ឋអាមេរិច និងចោទថាក្រុមហ៊ុនទាំងនោះជាបក្សពួករបស់យោធាចិនកុម្មុយនិស្ដ។

បច្ចុប្បន្ន Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេនៅលើពិភពលោក កំពុងដាក់បណ្ដឹងទៅកាន់សហរដ្ឋអាមេរិចជុំវិញករណីនេះ។ Xiaomi ក៏បានធ្វើការបដិសេធថា ពួកគេមិនត្រូវបានគ្រប់គ្រងរដ្ឋាភិបាលទីក្រុងប៉េកាំងនោះទេ ហើយទង្វើបែបនេះរបស់អាមេរិចនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ភ្លាមៗ និងប៉ះពាល់ធ្ងន់ធ្ងរដល់ពួកគេ។

យ៉ាងណាក៏ដោយ ករណីនេះរដ្ឋាភិបាលថ្មីអាមេរិច ចូ បៃឌិន នឹងចាប់ផ្ដើមត្រួតពិនិត្យឡើងវិញ ដោយចន្លោះការដោះស្រាយចាប់ពី ថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី២៧ ខែមីនា។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី Xiaomi បានដាក់ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិច ទីផ្សារភាគហ៊ុនរបស់ពួកគេលើទីផ្សារសហរដ្ឋអាមេរិច មានការធ្លាក់ចុះដល់ទៅ ១៤%។ មួយវិញទៀត នៅត្រីមាសទី៣ របាយការណ៍លក់របស់ Xiaomi ធ្លាក់បានយកឈ្នះ ក្រុមហ៊ុនអាមេរិច Apple ថែមទៀតផង៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល