ដឹងហើយ! កន្លែងដ៏មនោរម្យបំផុត អេនឌី ទៅដល់ តាមពិតគឺនៅប្រទេសយើងទេ!
- អង្គារ, 2 កុម្ភៈ 2021 04:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងហើយ! កន្លែងដ៏មនោរម្យបំផុត អេនឌី ទៅដល់ តាមពិតគឺនៅប្រទេសយើងទេ!
ចន្លោះមិនឃើញ
លោក អេនឌី ដែលតែងតែបង្ហោះរូបភាពដើរលេងកន្លែងកម្សាន្តនានានោះ ប្រមាណ១សប្ដាហ៍មុន បានធ្វើឲ្យមានការចាប់អារម្មណ៍ ទៅលើកន្លែងកម្សាន្តមួយដែលមានភាពទាក់ទាញខ្លាំង មើលហើយមនោរម្យក្រៃលែង ប៉ុន្តែភ្លាមៗ គេមិនដឹងថា ទីនោះជាកន្លែងណានោះទេ។
រូបភាពដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺជារូបភាពលោក អេនឌី បានស្លៀកពាក់ឈុតពណ៌ ហើយដាក់ខ្លួនសម្រាកលំហែ នៅលើផ្ទាំងថ្ម គយគន់ទេសភាពថ្ងៃរះដ៏ស្រស់បំព្រង ដែលជាទិដ្ឋភាពកម្រជួបប្រទះមួយ មើលទៅពិតជាមនោរម្យក្រៃលែង។ គ្រាន់តែស៊េរីរូបភាពរបស់តារាប្រុសខាងលើចេញលើបណ្ដាញសង្គមភ្លាម ប្រិយមិត្តជាច្រើនបានចាប់អារម្មណ៍ ហើយចូលទៅសាកសួរចង់ដឹងពីទីតាំង ប៉ុន្តែភ្លាមៗ មិនមានចម្លើយតបនោះទេ។
ជាមួយគ្នាដែរ ប្រិយមិត្ត មិនតិចទេ សង្ស័យថា ជាកន្លែងណាមួយស្ថិតនៅក្នុងប្រទេសជិតខាងយើង ពិសេសថៃ ព្រោះគេដឹងថាប្រទេសមួយនេះ មានកន្លែងកម្សាន្តមានទេសភាពស្រដៀងៗនេះច្រើន ផ្សំនឹងគេដឹងទៀតថា លោក អេនឌី និយមដើរកម្សាន្តទៅប្រទេសនេះញឹកញាប់ផង ទាំងការដើរកម្សាន្ត ឬក៏ទៅទិញឥវ៉ាន់ផ្សេងៗ។
យ៉ាងណាក៏ដោយ តាមរយៈ Sabay អេនឌី បានបញ្ចេញឲ្យដឹងថា ទីតាំងដែលមានក្នុងរូបភាពនោះ គឺស្ថិតនៅក្នុងប្រទេសកម្ពុជាយើងនេះតែម្ដង មិនមែននៅប្រទេសណានោះទេ។ នោះគឺរមណីយដ្ឋានភ្នំបូកគោ ស្ថិតនៅខេត្តកំពតយើងនោះឯង ដែលលោកបានទៅដើរកម្សាន្តលក្ខណៈឯកជន កាលពីពេលថ្មីៗនេះ។ "ក្នុងស្រុកយើងតើបង គឺបូកគោយើងហ្នឹង!”។ អេនឌី ថ្លែង។
ទិដ្ឋភាពដែលលោក អេនឌី ផ្ដិតយកមក គេមើលឃើញថា ពិតជាល្អប្រណិត កម្រប្រទះ ឆក់ទាំងភ្នែក ទាញទាំងអារម្មណ៍ ឃើញហើយ ចង់ហោះទៅលេងកម្សាន្តតែម្ដង។ តោះ...ទស្សនា និងកម្សាន្តអារម្មណ៍ទាំងអស់គ្នា៖