Solskjaer ​ប្រាប់​ឱ្យ​ Man Utd ​ឈប់​លេង​ស្លូត​ៗ​ជាមួយ​អាជ្ញាកណ្ដាល​ទៀត​ទៅ​

  • 2021-02-02 09:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Solskjaer ​បាន​អះអាង​ថា​កូន​ក្រុម​របស់​ខ្លួន​ហាក់​ដូចជា​ប្រើ​កាយ​វិការ​ស្លូត​ៗ​ពេក​ហើយ​ជាមួយ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត ​ដែល​ធ្វើ​ឱ្យ​ការ​កាត់​សេចក្ដី​មួយ​ចំនួន​មិន​ត្រឹមត្រូវ​នោះ​ទេ។

​​ការ​ប្រកួត​ដែល​ក្រុម ​Man Utd ​លេង​ចាញ់​ក្រុម ​Sheffield United ​កន្លង​ទៅ​នោះ ​ត្រូវ​បាន​លោក​Solskjaer ​អះអាង​ថា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ខុស​២​ដង​ឯ​ណោះ ដែល​សុទ្ធ​តែ​ជា​ចំណុច​ខាត​សម្រាប់​បិសាច​ក្រហម។ ប្រសិន​បើ​អាជ្ញាកណ្ដាល​ពិនិត្យ​ឡើង​វិញ​បន្ដិច​នៅ​គ្រា​នោះ ​លទ្ធផល​អាច​នឹង​កែប្រែ​ជាក់​ជា​មិន​ខាន ​ហើយ Man Utd ​អាច​នឹង​ឈ្នះ​ការ​ប្រកួត​ទៀត​ក៏​ថា​បាន។

​កត្ដា​នេះ​ហើយ ​ទើប​បាន​ជា​អ្នក​ចាត់ការ Solskjaer ​និយាយ​ថា​កូន​ក្រុម​ត្រូវ​តែ​ចេះ​តវ៉ា​បន្តិច​ក្នុង​ការ​ប្រកួត ​ហើយ​មិន​គួរ​ប្រើ​កាយ​វិការ​ស្លូត​ៗ​ពេក​ទេ។ ​ការ​តវ៉ា ​មិន​ប្រាកដ​ថា​ខុស​ទាំង​អស់​ឡើយ ជួន​កាល​អាច​កែប្រែ​លទ្ធផល​វិញ​ក៏​ថា​បាន៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី