អបអរ! ​កីឡាការិនី ​ស៊ន សៀវម៉ី ឡើងមុខងារ ជាជំទាវ ហើយ

  • 2021-02-03 02:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ព្រះ​រាជ​ក្រឹត្យចេញ​​កាលពីថ្ងៃ​ទី​២​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ ​ព្រះ​មហាក្សត្រ​បាន​តែងតាំង​កីឡាការិនី ស៊ន សៀវម៉ី ​ជា​ជំនួយ​ការ​សម្ដេច​វិបុល​សេនាភក្ដី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា ​មាន​ឋានៈ​ស្មើ អគ្គនាយក ​បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន ​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ​។

​នេះ​ជា​កិត្តិយស​មួយ​សម្រាប់​កីឡា​ការិនី​តេក្វាន់ដូ​កម្ពុជា​ខាង​លើ​នេះ​ហើយ។ បើនិយាយពីប្រវត្តិកីឡាការិនីទើបឡើងងារជាលោក​ជំទាវរូបនេះ ​ធ្លាប់​បាន​យក​មេដាយ​មាស​ជូន​ជាតិ​មាតុភូមិជា​ច្រើន​ផង​ដែរ ​នា​ពេល​កន្លង​មក​ ហើយក៏ត្រូវបានអ្នកគាំទ្រវិស័យកីឡាទទួលស្គាល់ច្បាស់ថាជា កីឡាករម្នាក់តំណាងឱ្យកម្ពុជា៕

អត្ថបទ៖ ប្រុស យុទ្ធ