ទប់ទឹកភ្នែកលែងជាប់ហើយ! ប៉ុន្មានម៉ាត់របស់តួម្តាយ ក្នុងរឿងអប់រំខ្លី «ម៉ែរបស់អ្នកណា» (មានវីដេអូ)

  • 2021-02-03 08:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យចាស់ពោលមិនខុស ម្តាយចិញ្ចឺមកូនច្រើននាក់រស់ តែកូនចិញ្ចឹមម្តាយម្នាក់មិនរស់ បានឆ្លុះបញ្ចាំងពីតថភាពពិតរហូតមានការបង្កើតជាខ្សែភាពយន្ត ក៏ដូចជារឿងអប់រំខ្លី ដែលមានការចែករំលែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គមអនឡាញ។

ម៉ែមិនចង់ឃើញកូនៗលំបាកទេ ម៉ែមិនចង់ឃើញកូនៗមានបញ្ហាព្រោះម៉ែទេ ម៉ែនឹងទៅអោយឆ្ងាយដើម្បីកូនៗបានសុខ ម៉ែលំបាកច្រើនមកហើយ ទោះលំបាកបន្តទៀតក៏មិនអីទេ ជាឃ្លាសំដីដែលម្តាយជរានិយាយទាំងទឹកភ្នែក ក្រោយពីគាត់សម្រេចចិត្តចាកចេញពីកូនៗ ព្រោះតែមិនចង់រំខានកូនៗ ព្រោះតែចង់អោយកូនៗបានសុខ បើទោះបីជាគាត់ត្រូវលំបាកបន្តទៀតគាត់ក៏សុខចិត្ត។

រឿងអប់រំខ្លី «ម៉ែរបស់អ្នកណា» ជារឿងដែលដឹកនាំ​និងសម្តែង ដោយMadam សុន កណ្ណិកា នាយិកាក្រុមហ៊ុន អែសខេ រីឆែស ខូ អិលធីឌី(ចែកចាយផលិតផលថែរក្សាសម្រស់ប្រេន Richest /MadamK និង SK Teeth whitening) ហើយក៏ជារឿងដែលធ្វើអោយអ្នកទស្សនាជាច្រើនទប់ទឹកភ្នែកមិនជាប់ជាពិសេសនៅត្រង់សម្តីរបស់តួម្តាយ ក្រោយពេលដែលគាត់សម្រេចចាកចេញព្រោះតែគិតថាខ្លួនជាបន្ទុកសម្រាប់កូនស្រីទាំងពីរ។ បើទោះបីជាអ្នករវល់យ៉ាងណា សូមកុំទុកគាត់ចោល ព្រោះគាត់ក៏មិនដែលទុកអ្នកចោល ទោះបីជាគាត់រវល់យ៉ាងណាក៏ដោយ លុយសំខាន់ តែលុយមិនអាចទិញម្តាយថ្មីដែលស្រលាញ់អ្នកជាងជីវិតរបស់គាត់បាននោះទេ ៕

សូមទស្សនាវីដេអូរឿងអប់រំខាងក្រោម

អត្ថបទ៖​ Art