ត្រូវរឹងមាំឡើង កុំcrush គេយូរពេក! ជិតដល់ថ្ងៃ១៤ កុម្ភៈហើយ ល្មមដល់ពេលសារភាព
- 2021-02-04 04:31:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវរឹងមាំឡើង កុំcrush គេយូរពេក! ជិតដល់ថ្ងៃ១៤ កុម្ភៈហើយ ល្មមដល់ពេលសារភាព
ចន្លោះមិនឃើញ
Crush រាប់ឆ្នាំរវល់តែចាំគេមានសង្សារបាត់! និយាយពីអ្នកខ្លះ ស្រលាញ់តែអត់ព្រមសារភាពទេ ខ្លាចនេះ ខ្លាចនោះ សម័យនេះហើយឈប់ខ្លាចឈប់អីទៅ ព្រោះឥលូវអ្នកណាហ៊ាន អ្នកហ្នឹងបាន។ ចុះបើសារភាពហើយ គេអត់ព្រមស្រលាញ់វិញ គិតម៉េច? កុំភ័យៗ Sabay មានតិចនិកអាចជួយបានណា ៖
អ្នកត្រូវរៀនចេះប្រើភាសានិយាយ ៖ ទន់ភ្លន់ គួរឲ្យចង់ស្តាប់ ងាយៗស្រួលយល់ មិនប្រើពេលយូរពេក តែក៏កុំលឿនពេកដែរ។
ភាសាកែវភ្នែក ៖ ជារឿងសំខាន់មួយទៀត ព្រោះនៅពេលដែលអ្នកនិយាយអ្វីមួយ ភ្នែកក្រឡិបក្រឡាប់ គឺបង្ហាញពីភាពមិនស្មោះត្រង់ ហើយមួយទៀតមិនហ៊ានមើលចំភ្នែករបស់គេ បង្ហាញថាអ្នកជាមនុស្សមិនមានភាពជឿជាក់លើខ្លួនឯង។
ភាសាកាយវិការ ៖ នេះកាន់តែសំខាន់ ព្រោះធ្មឹងៗគ្មានជាតិ គឺលទ្ធផលស្មើនឹងសូន្យ
ចុងក្រោយ អ្នកត្រូវប្រមូលភាពក្លាហាន និងកម្លាំងពីក្នុងខ្លួនឲ្យអស់ និយាយអោយចំគោលដៅ ចាក់អោយចំចំនុចដែលអ្នកចង់បាន ៕