Google Pixel នឹងអាចប្រើកាមេរ៉ាដើម្បីវាស់ចង្វាក់បេះដូង

  • 2021-02-05 02:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ Google នឹង​បន្ថែម​មុខងារ​ថ្មី​ទៅ​ក្នុង​កម្មវិធី Fit លើ​ស្មាតហ្វូន Pixel របស់​ខ្លួន។

អ្នក​ប្រើ​ Pixel នឹង​អាច​ធ្វើ​ការ​វាស់​ចង្វាក់​បេះដូង​បាន​ដោយ​ដាក់​ម្រាម​ដៃ​នៅ​លើ​កាមេរ៉ា​ក្រោយ ដែល​កាមេរ៉ា​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​ការ​ផ្លាស់​ប្ដូរ​នៃ​ពណ៌ ពេល​ដែល​​ចរន្ត​ឈាម​ហូរ​កាត់​ម្រាម​ដៃ​។

មុខងារ​មួយ​ទៀត​គឺ​មុខងារ​វាស់​កម្រិត​ដង្ហើម ដែល​ពឹង​ផ្អែក​លើ​កាមេរ៉ា​ខាង​មុខ។ អ្នក​គ្រាន់​តែ​ស្ថិត​នៅ​ឲ្យ​ចំ​ប្លង់​ដែល​មាន​បង្ហាញ​ឡើង​ក្នុង​កម្មវិធី​ទូរសព្ទ រួច​ហើយ​ដក​ដង្ហើម ដែល​កាមេរ៉ា​នឹង​ត្រួត​ពិនិត្យ​លើ​​ចលនា​​នៃ​ដើម​ទ្រូង។

​មុខងារ​ទាំង​នេះ​ប្រហែល​ជា​អាច​នឹង​បង្ហាញ​វត្តមាន​លើ​ស្មាតហ្វូន​ដទៃ​ទៀត​ក្រៅ​ពី Pixel ប៉ុន្តែ Google ចង់​សិក្សា​អំពី​ភាព​ច្បាស់​លាស់​របស់​វា​ជា​មុន​សិន៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី