នេះ​ហេតុផល Neymar ​អត់​ទៅ​លេង​នៅ Premier League ​ព្រោះ​មិន​ប្រថុយ​

  • 2021-02-05 03:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar ​ត្រៀម​បន្ដ​កុងត្រា​ថ្មី​៤​ឆ្នាំ​ជាមួយ​ក្រុម PSG ​ទៀត​ហើយ ​ក្រោយ​ពី​ការ​ចង់​ផ្ទេរ​ចេញ​ណា​មួយ​កាល​ពី​រដូវ​កាល​មុន​នោះ​មិន​អាច​លេច​រូបរាង​ឡើង​មក​នោះ​ទេ។

​កីឡាករ​មាន​តម្លៃ​ខ្លួន​ផ្ទេរ​ចេញ​ខ្ពស់​ជាង​គេ​លើ​លោក​ខាង​លើ​នេះ ​ក៏​មាន​ក្លឹប​នៅ​អង់គ្លេស​មួយ​ចំនួន​ចង់​បាន​ដែរ​កាល​ពី​ពេល​កន្លង​ទៅ ​ប៉ុន្តែ​រូបគេ​បាន​បដិសេធ ដោយ​សំអាង​ថា​ខ្លួន​ហាក់​ដូចជា​មិន​ចង់​ទៅ​លេង​នៅ Premier League ​ឡើយ។ Neymar ​បាន​និយាយ​ថា​រូបគេ​មិន​សូវ​បាន​មើល​ការ​ប្រកួត​នៅ​អង់គ្លេស​ទេ ​បើ​ទោះ​ជា​គូ​ធំ​យ៉ាង​ណា​ក៏​ដោយ។ តែ​អ្វី​ដែល​ខ្លួន​ធ្លាប់​ដឹង​កន្លង​មក​គឺ​នៅ​អង់គ្លេស ​ការ​ប្រកួត​មួយ​ៗ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​ណាស់។ ​វា​ជា​កត្ដា​មួយ​ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​សូវ​ចង់​តាមដាន​នោះ​ទេ។

​រំលឹក​ថា​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម FC Barcelona ​រូប​នេះ ​មាន​របួស​ច្រើន​មែនទែន ​ដែល​ធ្វើ​ឱ្យ​រូបគេ​ញញើត​ក្នុង​ការ​ប្រជែង​យក​បាល់​ខ្លាំង​ណាស់ ព្រោះ​ខ្លួន​មាន​បញ្ហា​របួស​ស្រាប់​ទៅ​ហើយ។ ​ដោយ​ឡែក​នៅ​ក្រុម PSG ​នេះ​ទៀត​សោត ត្បិត​តែ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត​មែន តែ​ការ​អវត្តមាន​របស់​គេ​ក៏​ច្រើន​ដែរ​៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី