រឿង​កើត​ហើយ! កូន​ទី​៣ ព្រាប សុវត្ថិ ចេញ​មុខ​តាម​វីដេអូ​មួយ ប្រកាស​ដើរ​ចេញ​ពី​ហង្ស​មាស!

  • 2021-02-08 03:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​មាន​មូលហេតុ​អ្វី​នៅ​ពី​ក្រោយ នៃ​ការ​ប្រកាស​ដើរចេញ​ពី​ហង្ស​មាស​របស់​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង សុវត្ថិ សិរីវុឌ្ឍ? តើ​លោក​នឹង​ដើរ​ចូល​ក្នុង​ផលិតកម្ម​Galaxy ជាមួយ​ឪពុក​របស់​លោក ឬ​ទេ? ចំពោះ​សំណួរ​ទាំង​នេះ វា​ស្ថិតនៅ​តែ​ជា​សំណួរ​ដែល​ពុំ​ទាន់​មាន​ចម្លើយ​នៅ​ឡើយ ក្រោយ​ពី​កូន​ប្រុស​កំពូល​តារា​ចម្រៀង​រូប​នេះ​ប្រកាស​ដើរ​ចេញ​កាល​ពី​​ថ្ងៃ​ម្សិលម្ង៉ៃ។

កូន​ប្រុស​ពៅ​របស់​លោក​ព្រាប សុវត្ថិ គឺ​លោក សុវត្ថិ សិរីវុឌ្ឍ បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​IG ដោយ​ខ្លី​ថា រូប​លោក​បាន​លា​ឈប់​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស​ជា​ផ្លូវការ​ហើយ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការ​ដើរ​ចេញ ឬ​បង្ហើប​ពី​គម្រោង​ថា​លោក​នឹង​ទៅ​រួម​រស់​ជាមួយ​ផលិតកម្ម​ចម្រៀង​ណា​មួយ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។

សុវត្ថិ សិរីវុឌ្ឍ៖"ខ្ញុំ​បាន​ឈប់​ពី​ហង្ស​មាស​ហើយ ហើយ​ខ្ញុំ​ក៏​មាន​បទ​ចម្រៀង​ថ្មីៗ​ត្រៀម​ចេញ​នៅ​លើ​Youtube និង​នៅ​ក្នុង​Chanel របស់​ខ្ញុំ​ផ្ទាល់​ដែល​មាន​ឈ្មោះ​ថា​សុវត្ថិ សិរីវុឌ្ឍ។ ដូច្នេះ​សូម​អ៊ំប្រុស​អ៊ំស្រី និង​ពុក​ម៉ែ​បងប្អូន​ចូល​ទស្សនា​ឲ្យ​បាន​ច្រើន ដើម្បី​គាំទ្រ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​ខ្ញុំ​បាទ​ផ្ទាល់"។

ដំណឹង​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចង្កោម​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង និង​មាន​ការ​ចោទ​សួរ​ថា មាន​បញ្ហា​អ្វី​នៅ​ពី​ក្រោយ​រឿង​នេះ។ យ៉ាង​ណា សាមី​ខ្លួន​មិន​បាន​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ​ជុំវិញ​រឿង​នេះ​ទេ ជាមួយ​គ្នា ក្រុម​ការងារ Sabay ក៏​មិន​ទាន់​អាច​សុំ​ភ្ជាប់​ទំនាក់ទំនង​បាន​នៅ​ឡើយ។ ងាក​ទៅ​លោក ព្រាប សុវត្ថិ ជា​ឪពុក និង​ភាគី​ខាង​ផលិតកម្ម​ហង្សមាស ក៏ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ដូច​គ្នា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៨ កុម្ភៈ នៅ​ម៉ោង ១០ និង ៤០នាទី​នេះ

លោក ព្រាប សុវត្ថិ និង​កូន​ប្រុស​ពៅ​របស់​លោក បាន​អង្រួន​បេះដូង​ប្រិយមិត្ត​យ៉ាង​ខ្លាំង​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១ តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណង​ជើង​ថា"Gang Gang"។ បទ​នេះ​ត្រូវ​បាន​លោក សុវត្ថិ សិរីវុឌ្ឍ ដែល​មិន​ទាន់​ប្រកាស​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មីហង្សមាស និពន្ធ​ឡើង​ដើម្បី​ឲ្យ​ឪពុក​របស់​លោក​ដែល​កំពុង​ជ្រក​នៅ​ក្រោម​ផលិតកម្ម​Galaxy គឺ​លោក​ព្រាប សុវត្ថិ ច្រៀង​យ៉ាង​កក្រើក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ