រក​ឃើញ​ ២​ក្រុម​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Fifa Club World Cup ហើយ

  • 2021-02-09 02:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich និង Tigres គឺ​ជា​២​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Fifa Club World Cup ឆ្នាំ​២០២០។

Bayern Munich បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​​ក្រុម​មក​​ពី​ប្រទេស​​អេហ្ស៊ីប Al Ahly កាល​ពី​យប់​មិញ ២-០។ ២​គ្រាប់​របស់​ក្រុម​ជើង​ខ្លាំង​មក​ពី​អាល្លឺម៉ង់​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ជើង​ស៊ុត Robert Lewandowski។

សម្រាប់​ Tigres ដែល​ជា​ក្រុម​មក​ពី​ប្រទេស​ម៉ិចស៊ិក​បាន​យក​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​ប្រេស៊ីល Palmeiras ១-០ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង Bayern Munich និង Tigres នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១១ ខែ កុម្ភៈ​​ខាង​មុខ​នេះ។ Bayern Munich ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ពាន Fifa Club World Cup ម្ដង​កាល​ពី​ឆ្នាំ​២០១៣៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ