មុន​ការ​ប្រកួត​ធំ​មក​ដល់ Miss Grand 2020 កញ្ញា លីវ ជីលី ទទួល​ស្គាល់​ចំណុច​ខ្សោយ​ខ្លួន​ឯង​មួយ!

  • 2021-02-11 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីវ ជីលី បេក្ខភាព​ជយលាភី​ថ្មី​របស់​កម្មវិធី Miss Grand Cambodia 2020 បាន​បញ្ចេញ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​ថ្ងៃ​នេះ​ដោយ​ទទួល​ថា ​ខ្លួន​ឯង​នៅ​មាន​ចំណុច​ខ្វះ​ខាត ប៉ុន្តែ​ថា នាង​តាំង​ចិត្តខ្ពស់​ណាស់សម្រាប់​ការ​ប្រកតួ​ធំ​នា​ពេល​ខាង​មុខ។

កញ្ញា លីវ ជីលី បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Grand Cambodia 2020 ក្រោយ​ម្ចាស់​ជយលាភី​ដំបូង កញ្ញា សេង រដ្ឋា មាន​រឿង​ចម្រូង​ចម្រាស់​ជាមួយ​អ្នក​ដឹកនាំ​កម្មវិធី​រហូត​ដល់ការ​ដក​ហូត​តំណែង ព្រម​ជាមួយ​ការ​ដក​ខ្លួន​របស់របស់​បេក្ខភាព​លេង​២​កញ្ញា លី សុធារី ដោយ​សារ​សុខភាព។

ទទួល​បាន​តំណែង​ដ៏​មាន​កិត្តិយស​នេះ ជីលី នឹង​តំណាង​ឲ្យ​កម្ពុជា ចេញ​ទៅ​ប្រកួត Miss Grand International 2020 ខាងមុខនេះទៀត។

យ៉ាងណាមិញក្នុងការប្រកួតលំដាប់ International នោះ កញ្ញាឯកអស្ចារ្យ២០២០ ជីលី បានធ្វើ ការប្ដេជ្ញាចិត្តមោះមុត និងរក្សាជំហរយ៉ាងអង់អាច។ ហើយថ្មីៗនេះ ជីលី ប្រកាសក្ដែងៗពីភាពរឹងមាំ និងប្ដេជ្ញាចិត្តនៅលើបណ្ដាញសង្គមថា” ថ្វីត្បិតការដើររបស់នាងខ្ញុំនៅមានកម្រិតតែនាងខ្ញុំប្តេជ្ញា ថានឹងខិតខំប្រឹងប្រែងហ្វឹកហាត់បំពេញតួនាទីមួយនេះអោយអស់ពីសមត្ថភាពរបស់នាងខ្ញុំ”។

ជីលី ក៏បានរៀបរាប់បន្តទៀតថា”រឹងមាំ តែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយ ម៉ឺងម៉ាត់ ក្លាហាន”។ ក្នុង នោះក៏មានមហាជនជាច្រើនបានចូលរួមលើកចិត្ត និងជូនពរដល់ Miss Grand Cambodia 2020 លីវ ជីលី ផងដែរ៕

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម