ដឹងច្បាស់ចរិតពិត នារីក្នុងក្ដីសុបិន ចំណូលចិត្ត និងរឿងសំខាន់ៗរបស់ Yang Yang

  • 2021-02-12 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នេះ​ជា​តារាសម្ដែង​ចិន ដែល​មនុស្ស​ជា​ច្រើន​តែង​ផ្ដោត​ការ​ចាប់អារម្មណ៍​ខ្លាំង​ពេល​ឃើញ​លោក​ម្ដងៗ ហើយ​តារា​ប្រុសម្នាក់​នេះ​ក៏​ជា​បេះដូង​របស់​ចិនដែរ។

គិត​តាំង​ពីចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០១០ Yang Yang បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ខ្លាំង​ក្នុង​ការសាង​កេរ្តិ៍ឈ្មោះ​ដូច​មាន​សព្វថ្ងៃ។ ល្បី​បែប​នេះ​ បើ​និយាយ​ពី​រឿង​រ៉ាវ​គ្រប់យ៉ាង​របស់​លោក​ អ្នកគាំទ្រ​ពិត​ជា​ចង់​ដឹង​ច្បាស់ឲ្យ​បាន​ច្រើន។ ជូន​តាម​សំណូម​ពរ​ នេះ​គឺ​ជា​រឿងពិត​ទាំង​ ១០​យ៉ាង​របស់ កំលោះសង្ហា Yang Yang៖

១. Yang Yang កើតនៅ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ១៩៩១ (ឆ្នាំមមែ) ក្នុង​ទីក្រុង​សៀងហៃ ប្រទេសចិន ព្រម​ទាំងជាកូនទោលក្នុងគ្រួសារ។ លោក​មាន​ឈាម​ប្រភេទ​ AB និង​កម្ពស់ ១៨០សង់ទីម៉ែត្រ។

២. កាល Yang Yang នៅតូច លោក​ស្រឡាញ់​ការ​រាំ​ខ្លាំង​ណាស់ ថែម​ទាំង​សុបិន​ចង់​ធ្វើ​ជា​អ្នក​រាំអាជីពទៀត​ពេល​ធំឡើង។ នៅពេល​មាន​អាយុ ៥​ឆ្នាំ លោកក៏ចាប់ផ្ដើម​ចូល​ហាត់រាំ។

៣. Yang Yang បាន​ចូលសិក្សា​នៅ​មហាវិទ្យាល័យ People's Liberation Army Academy of Art នៅអាយុ ១១ឆ្នាំ។ នេះ​ក៏កើត​ចេញពីការ​ស្រឡាញ់​ឯកសណ្ឋានជា​ទាហាន​ កាលពីតូច​ ហេតុនេះ​ទើប​បណ្ដាលចិត្តលោក សម្រេច​ចូល​រៀនក្នុង​មហាវិទ្យាល័យ​នេះ​តែម្ដង។ ចំណុចមួយ​ទៀត​ ដឹងអត់? តារា​ប្រុសរូប​នេះ​តែងទទួល​បាន​ពិន្ទុខ្ពស់ៗ កាលនៅរៀន ហើយ​ធ្លាប់​ទាំង​បាន​ធ្វើ​ជា​តំណាង​របស់​សាលា ទៅ​ចូលរួម​ប្រកួត​រាំ​ក្នុង​កម្មវិធី​ជា​ច្រើនរាប់មិនអស់ទៀតផង។

៤. នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៧ រូបក្រមួន​របស់​ Yang Yang ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ Madam Tussauds ក្នុង​ទីក្រុង​សៀងហៃ។ ក្រោយ​មក​នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំដដែល រូបក្រមួនទី២ របស់លោក​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ Madam Tussauds ប្រចាំទីក្រុង​ប៉េកាំង។

៥. ​ចំណុចខ្សោយរបស់ Yang Yang គឺ លោក​ខ្វះបទពិសោធជីវិត ប៉ុន្តែ​ចំណុច​ល្អ​គឺ​ត្រង់​ថា​ លោកសង្ហា។

៦. ចរិតរបស់ លោកជា​មនុស្សស្ងៀមស្ងាត់ មិនសូវ​និយាយច្រើនទេ ប៉ុន្តែ​តែង​តែ​បង្ហាញ​ស្នាមញញឹម និង​ចូលចិត្តធ្វើអ្វី​ស្ងាត់ៗ មិនចូលចិត្តឡូឡាទេ។

៧. និយាយពី​ចំណងចំណូលចិត្តវិញ​ Yang Yang ចូលចិត្ត​ចេញរត់​នៅ​ក្រៅផ្ទះពេលព្រឹក ជាការហាត់ប្រាណ និង​ស្រូប​យក​ខ្យល់អាកាសបរិសុទ្ធ​ ទទួល​អារម្មណ៍ស្រស់ស្រាយ។ ក្រៅពីនេះ​លោកក៏ចូល​ចិត្ត​ហែលទឹក និង​លេង​បាល់បោះដែរ។ បើ​ទំនេរពីការងារ​សិល្បៈ Yang Yang តែងទុកពេល​សម្រាកនៅផ្ទះ លេងហ្គេម និងហាត់ប្រាណ។

៨. Yang Yang ពូកែ​លេងព្យ៉ាណូ និង​ចំណាប់ខ្លាំងខាងធ្វើម្ហូប ពិសេស​ស្លាបមាន់កូកា។

៩. ឯអ្វីដែលលោកចូលចិត្តបំផុតគឺ ទុរេន និង​មិនចេះ​ញ៉ាំទេអាហារណា​ដែល​ហិរៗ។ មួយទៀត Yang Yang កម្រ​ផឹកណាស់។

១០. សម្រាប់​នារីក្នុង​ដួង​ចិត្ត Yang Yang ៖ ម្នាក់​នោះគួរតែមាន​កម្ពស់​សមល្មម (មិនខ្ពស់ពេក មិនទាបពេក) មាន​សាច់ឈាមសមរម្យ កុំស្គមពេក។ នារី​ដែល​មិន​ផាត់មុខក្រាស់ៗ ស្អាតស្រាប់ពីធម្មជាតិ និង​មាន​ប្រវត្តិទទួលបាននៃការសិក្សាកម្រិតខ្ពស់។ ជាពិសេសជា​មនុស្ស Cute និង​ចេះឯករាជ្យ៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី