Bayern ថា បើ​ទិញ​បាន Salah ជា​រឿង​កិត្តិយស ព្រោះ​គេ​ជា Messi អាហ្រ្វិក

  • 2021-02-11 08:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​​ចង់​បាន Mohamed Salah បន្ទាប់​ពី​​ប្រធាន​ក្លឹប​លោក Karl-Heinz Rummenigge បាន​​បង្ហើប​ថា​ជា​រឿង​កិត្តិយស​បំផុត​​​បើ​មាន​គេ​នៅ Allianz Arena។

Salah ទទួល​បាន​ជោគជ័យ​​​ខ្លាំងក្លា​មែនទែន​នៅ Liverpool ចាប់​​ពី​ចូលរួម​ក្នុង​ឆ្នាំ​២០១៧។ គេ​ជា​កីឡាករ​ស្នូល​ម្នាក់​ក្នុង​ក្រុម​ជួយ​ក្លឹប​ឈ្នះ​ពាន Champions League និង Premier League ជា​លើក​​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ។ Salah ក៏​ជា​ម្ចាស់​ស្បែកជើង​មាស​នៅ PL ផង​ដែរ​នៅ​ឆ្នាំ​២០១៨​និង​២០១៩។

កីឡាករ​វ័យ​២៨​ឆ្នាំ​នៅ​សល់​កុងត្រា​​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​នៅ Anfield ហើយ​ក៏​ធ្លាប់​មាន​ការ​ទាក់ទង​​ផ្លាស់​ទៅ​ Barcelona និង​ Real Madrid ផង​ដែរ។ យ៉ាងណាក្ដី ពេល​នេះ Bayern ដែល​ជា​ម្ចាស់​ជើងឯក UCL រដូវ​កាល​​មុន​ក៏​បង្ហើប​ពី​ការ​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​ផង​ដែរ។

“នៅ​ពេល​នេះ​ពួក​យើង​មិន​ទាន់​មាន​គម្រោង​ចុះ​កុងត្រា​ទិញ​យក Salah នៅ​ឡើយ​ទេ ប៉ុន្តែ​វា​​ពិត​ជា​មាន​កិត្តិយស​​ក្នុង​ការ​មាន​គេ​នៅ​ទី​នេះ។ តាម​គំនិត​របស់​ខ្ញុំ Salah គឺ​ជា Messi អាហ្រ្វិក ហើយ​ប្រាកដ​ណាស់​គេ​មាន​​សមត្ថភាព​ល្អ​ក្នុង​​សម្រាប់​ការ​លេង​ឲ្យ​ក្រុម​ល្អ​ជាង​គេ​ក្នុង​ពិភពលោក"។ សម្ដី​លោក Rummenigge៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ