ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តែងតាំងនាយកផ្នែកយុទ្ធសាស្ត្រឌីជីថលថ្មី ប្រទេសកម្ពុជា រាជធានីភ្នំពេញ
- 2021-02-15 08:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តែងតាំងនាយកផ្នែកយុទ្ធសាស្ត្រឌីជីថលថ្មី ប្រទេសកម្ពុជា រាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្ដេជ្ញាធ្វើឲ្យគុណភាពនៃសេវាថែទាំសុខភាព និងធានារ៉ាប់រងឲ្យកាន់តែងាយស្រួល ស្វែងរក និងមានតំលៃសមរម្យសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។
កាលពីថ្ងៃទី៨ ខែកុម្ភៈ លោកស្រី Kim Tol Tan បានមកចូលរួមជាមួយក្រុមហ៊ុន ព្រូដិនសល កម្ពុជា ដើម្បីដឹកនាំ សម្រេចឲ្យបាននូវការប្ដេជ្ញានេះ។ ក្រោមភាពជាអ្នកដឹកនាំរបស់លោកស្រី ក្រុមហ៊ុននឹងអភិវឌ្ឍ ហើយនិងនាំយកផលិតផលធានារ៉ាប់រងឌីជីថលសាមញ្ញៗ និងសេវាថែទាំសុខភាពដំណើរការដោយបច្ចេកវិទ្យា AI តាមរយៈកម្មវិធី “Pulse ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា Pulse ដែលជាកម្មវិធីត្រួតពិនិត្យសុខភាព និងសុខុមភាពតាមទូរស័ព្ទ ដែលត្រូវបានដាក់ដំណើការកាលពីឆ្នាំ ២០២០។
លោកស្រី Kim ក៏នឹងជំរុញភាពជាដៃគូឌីជីថលដើម្បីបង្កើនប្រព័ន្ធអេកូឡូស៊ីនៃសេវាថែទាំសុខភាពរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបនឹងការវិវត្តនៃតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ លោកស្រី Kim មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធានារ៉ាប់រង ធនាគារ និងឧស្សាហកម្មបច្ចេកវិទ្យា។
មុនពេលចូលរួមជាមួយក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោកស្រី Kim គឺជានាយកប្រតិបត្តិក្រុមហ៊ុន BIMA ដែលជាក្រុមហ៊ុនធានារ៉ាប់រងផ្ដោតលើអ្នកមានចំណូលទាបធំជាងគេបំផុតនៅកម្ពុជា។ លោកស្រីក៏បានកាន់តួនាទី នៅធនាគារ Wells Fargo នៅសហរដ្ឋអាមេរិក មុនពេលលោកស្រី វិលត្រឡប់មកកម្ពុជាវិញ កាលពីខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញនូវការប្ដេជ្ញាជម្រុញផ្នែកថែទាំសុខភាព និងការការពារនៅក្នុងប្រទេសកំណើតរបស់លោកស្រី។
លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយដែលលោកស្រី Kim មកចូលរួមជាមួយក្រុមការងាររបស់យើង។ លោកស្រីមានបទពិសោធន៍ច្រើនក្នុងសេវាកម្មហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យា និងជាមគ្គទេសក៍ផ្នែកធានារ៉ាប់រងផ្ដោតលើអ្នកមានចំណូលទាបនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថាលោកស្រីនឹងនាំមកភាពជាអ្នកដឹកនាំដ៏ល្អៗសម្រាប់អាជីវកម្មរបស់យើង ដោយលោកស្រីនឹងជំរុញយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបនឹងតម្រូវការការពារនិងហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជារាប់លាននាក់។»
លោកស្រី Kim មានប្រសាសន៍ថា៖ «ខ្ញុំមានកិត្តិយសដែលបានមកចូលរួមជាមួយក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងតួនាទីជានាយកផ្នែកយុទ្ធសាស្ត្រឌីជីថលថ្មី។ នេះគឺជាពេលវេលាដ៏រំភើបមួយ ដែលបានមកចូលរួមជាមួយក្រុមហ៊ុន ដោយយើងសម្លឹងស្វែងរកយុទ្ធសាស្រ្តដើម្បីពង្រឹងអាជីវកម្មរបស់យើង ឆ្ពោះទៅកម្រិតបន្ទាប់ទៀតដោយប្រើបច្ចេកវិទ្យា បន្ថែមទៅលើការបង្កើតជំហររបស់យើង និងបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយភ្នាក់ងារ និងអ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុរាប់ពាន់នាក់ តាមរយៈដៃគូធនាគាររបស់យើង។»
លោកស្រី បានបន្ថែមទៀតថា ៖ «យើងកំពុងវិវត្តន៍ការផ្ដល់សេវាកម្ម លើសពីការផ្តល់ត្រឹមការការពារ ដោយផ្តល់សេវាសុខភាព និងសុខុមភាព ដោយបន្ថែមលើតម្លៃ ឲ្យកាន់តែមានសមត្ថភាព ដើម្បីបំពេញតម្រូវការរបស់ អតិថិជនដែលមានស្រាប់ និងអតិថិជនសក្តានុពលរបស់យើង។ ខ្ញុំទន្ទឹងរង់ចាំចូលរួម និង ជម្រុញការរីកចម្រើន វិស័យឌីជីថលសម្រាប់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា។»
អំពី Pulse ពីក្រុមហ៊ុនព្រូដិនសល កម្មវិធី “Pulse ពីក្រុមហ៊ុនព្រូដិនសល” គឺជាកម្មវិធីសុខភាពឌីជីថលតែមួយគត់ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ការគ្រប់គ្រង និងតាមដានសុខភាពទូទៅជារួមដល់អ្នកប្រើប្រាស់។ ដោយប្រើប្រាស់បច្ចេកវិទ្យា AI និងមានសមត្ថភាពអាចរៀនសូត្រដោយខ្លួនឯង ជាមួយនឹងព័ត៌មានដែលជាក់លាក់ និងទាន់ពេលវេលាពិតប្រាកដ កម្មវិធីនេះនឹងក្លាយជាដៃគូសុខភាព និងសុខមាលភាពរបស់អ្នកគ្រប់ពេលវេលា ដល់អ្នកប្រើប្រាស់ ដែលជួយលោកអ្នកទប់ស្កាត់ ពន្យារ និងការពារពីការចាប់ផ្តើមនៃជំងឺផ្សេងៗ។
កម្មវិធី Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់របស់ព្រូដិនសលក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានតំលៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នានៅទូទាំងទ្វីបអាស៊ីតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងភាពជាដៃគូថ្នាក់ខ្ពស់បំផុត។ បន្ទាប់ពីការដាក់ដំណើរការ Pulse នៅក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី កាល់ពីខែសីហា ឆ្នាំ២០១៩កន្លងមក ឥឡូវនេះ Pulse មានវត្តមាននៅលើទីផ្សារសរុបចំនួន ១១ ហើយរួមបញ្ចូលទាំងការកើនឡើងនៃសេវាកម្មបន្ថែម ដូចជាការពិនិត្យរោគសញ្ញា និងការវាយតម្លៃសុខភាព សេវាកម្មសុខាភាពផ្ទាល់ខ្លួន និងការពិគ្រោះយោបល់ជាវីដេអូជាមួយ វេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេសដែលបានចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ។
ចាប់តាំងពីការដាក់ដំណើរការរហូតមកដល់បច្ចុប្បន្នកម្មវិធី Pulse ត្រូវបានគេធ្វើការទាញយកមកប្រើប្រាស់ច្រើនជាង ៩ លានដងនៅអាស៊ី ។ បច្ចុប្បន្ន Pulse មានវត្តមាននៅលើ Apple Store / Google Play នៅក្នុងប្រទេសកម្ពុជា ហុងកុង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី តៃវ៉ាន់ ថៃ វៀតណាម។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូលទៅគេហទំព័រ www.wedopulse.com ។
អំពីក្រុមហ៊ុន ព្រូដិនសល នៅកម្ពុជា ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ហៅកាត់ថា ព្រូដិនសលកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជនក៏ដូចជាការធ្វើសិក្ខាសាលានានាស្តី ពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស*។ បច្ចុប្បន្ន ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា។ នៅក្នុងទ្វីបអាស៊ី ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។
ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។ *ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតបុគ្គលម្នាក់ៗឱ្យមានភាពប្រសើរឡើង តាមរយៈធានារ៉ាប់រងអាយុជីវិតនិងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។
ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអឹម & ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។”