ចង់​អស់​សំណើច! សួស វីហ្សា ដាច់ចិត្តបញ្ចេញ​ហេតុផលមិនទទួលឡើងច្រៀងតាមឆាកតន្រ្តី

  • 2021-02-17 06:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាចម្រៀងស្រីប្រចាំផលិតកម្មហង្ស មាស អ្នកនាង សួស វីហ្សា បានបង្ហោះសារច្រានចោល មិនទទួលច្រៀងនៅតាមឆាកប្រគុំតន្ត្រីដូចមុនឡើយ។

ការដែលត្រូវបដិសេធន៍មិនឡើងច្រៀងតាមឆាកតន្ត្រីតូចធំនានានេះ មិនមែនជាអ្វីដែល វីហ្សា ចង់ធ្វើ ដូច្នេះទេប៉ុន្តែហេតុផលធំនោះគឺដោយសារ វីហ្សា មិនទាន់អាចប្រឈមមុខជាមួយរូបរាងទ្រលុកទ្រលន់ បន្ទាប់ពីប្រែរូបរាងខ្លាំងក្រោយសម្រាលកូនរួច ហើយមួយវិញទៀតនាងមិនមានភាពជឿរជាក់លើខ្លួនឯងគ្រប់គ្រាន់។

ហើយតារាចម្រៀងសម្លេងស្រទន់រូបនេះក៏បានបញ្ជាក់ពីមូលហេតុច្បាស់ៗដែរថា”ខ្ញុំសុំពេលកន្លះខែ ទៀត ពេលនេះស្រកបាន២០គីឡូហើយ សល់ត្រឹមតែ៥គីឡូទៀតខ្ញុំអាចវិលត្រឡប់ទៅច្រៀងតាមការ ប្រគុំតន្ត្រីនានាបានហើយខ្ញុំនឹងទទួលឡើងច្រៀងឡើងរាំមិនប្រកែកទេ តែបើឥឡូវចង្កេះនៅក្លៀក ក្លៀក នៅកនៅឡើយ”។

យ៉ាងណាមិញបើទោះជា វីហ្សា ប្រកាសច្រានចោលការច្រៀងតាមការប្រគុំតន្ត្រីក្ដី ប៉ុន្តែតារាស្រីរូបនេះ ក៏ទើបតែប្រកាសចូលសិល្បៈវិញ ហើយបច្ចុប្បន្ននាងក៏កំពុងញ៉ាប់ដៃញ៉ាប់ជើងសម្រុកការងារ ថតបទ ចម្រៀងផ្សេងផងដែរ៕

អត្ថបទ៖ Pav Sreypich