ជប៉ុន ផលិតគ្រែពិសេសមួយទប់ស្កាត់ការរួមភេទបែប Threesomes

  • 2021-02-17 08:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទប់និងគ្រែ​សម្រាក​ សម្រាប់​អត្ដពលិក​ ត្រៀម​ចូល​រួម​ព្រឹត្តិការណ៍​កីឡាករ​អូឡាំពិកក្រុងតូក្យូ ២០២០ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​ក្រោម​ហេតុផល សុវត្ថិភាព​សិច​ជា​ចម្បង។

ប្រធាន​ផ្នែក​ផលិត​គ្រែ​ប្រចាំ​ក្រុមហ៊ុន Airweave និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀបចំ​​ព្រឹត្តិការណ៍​នោះ​ផង​ដែរ​បាន​លើក​ឡើង​ថា៖ "គ្រែ​នេះ​មាន​ទម្ងន់​ស្រាលទំហំ​តូច និង​សម្រាប់មនុស្ស​​តែ​ម្នាក់​ប៉ុណ្ណោះ។ វា​មិនមែនធ្វើពីឈើឬដែក មិន​អាច​ទ្រាំទ្រ​បាន ២ ឬ ៣ នាក់​ គោលបំណង​ទប់​ស្កាត់​ការ​រួម​ភេទ​បែបអនាធិបតេយ្យ​ដែល​ធ្លាប់​រកឃើញ​មាន​​ក្នុង​ព្រឹត្តិការណ៍​កីឡាករ​អូឡាំពិក​មុន​ៗ ។”

ជា​ការ​ពិត ​របាយការណ៍​​ក្រោយ​ចប់​ព្រឹត្តិការណ៍​កីឡាករ​អូឡាំពិក​នៅ​ព្យុងយ៉ាងកូរ៉េខាងជើង គេ​រក​ឃើញ​ថា កត្តា​ដែល​ផ្តល់​ជម្រើស​គ្រែ​ធំ​ៗឲ្យ​អត្ដពលិក​​ បន្សល់​ទុក​នូវ​ស្រោម​អនាម័យ​ជាង ១១០ ០០០ ឯណោះ​នៅ​ពេល​ចប់ព្រឹត្តិការណ៍​​។

ចំណែក​​ឯ​របាយការណ៍​ដូចគ្នា​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាករ​អូឡាំពិក​រដូវក្តៅ​ទីក្រុង Rio ប្រទេស​ប្រេស៊ីល ឆ្នាំ ២០១៦ គេបាន​រក​ឃើញ​ កម្មវិធី​ណាត់​អនឡាញ (dating App)​ មមាញឹក​ខ្លាំង​អំឡុង​ពេល​នោះ​ និងបន្សល់​ទុក​នូវ​ស្រោម​អនាម័យ​ជាង ៤៥០ ០០០។

ដូច្នេះ ជប៉ុន ​បាន​សិក្សា​លើ​ករណី​ទាំង​នេះ​ ​ហើយក៏​ផលិត​បាន​គ្រែ​ដេក​ធ្វើពី​របស់​ច្នៃ​ឡើង​វិញ​ពី​​ក្រដាស​កាតុង​រឹង​ ចំពោះ​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ទប់ស្កាត់​ពី​បញ្ហា​នេះ​នៅ​មិន​ទាន់​មាន​ការ​បង្ហើប​ណា​មួយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ ចំពោះ​កាលបរិច្ឆេទ​ប្រារព្វធ្វើ​ព្រឹ្តិការណ៍កីឡាករ​អូឡាំពិកក្រុងតូក្យូ ២០២០ ត្រូវបានរំសាយ ដោយ​សារ​ការ​វីករាលនៃវីរុស​កូវីដ១៩ ទូទាំងពិភពលោក៕

ប្រភព៖ Talk Sport   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី