Real Madrid ​នៅ​សល់​តែ​១​ក្បាច់​នេះ​ទេ ​អាច​អន្ទង់​ចិត្ត Mbappe ​មក​បាន​

  • 2021-02-19 03:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Kylian Mbappe ​ត្រូវ​បាន​ក្រុម PSG ​ដាក់​តម្លៃ​ខ្លួន​លក់​ចេញ​ហើយ ២០០​លាន​អឺរ៉ូ ​ប្រសិន​បើ​មាន​ក្លឹប​ចង់​បាន​អាច​ទាក់ទង​ទិញ​យក​ទៅ​។

​តម្លៃ​រហូត​ដល់​ទៅ​២០០​លាន​អឺរ៉ូ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ជា​ច្រើន​ដែល​ចង់​បាន​ដូចជា Real Madrid ​និង Liverpool ​ជា​ដើម​នោះ​ដក​មួយ​ជំហាន​ចេញ​ហើយ ព្រោះ​មិន​អាច​ចំណាយ​ប្រាក់​ច្រើន​ដល់​ថ្នាក់​នេះ​ឡើយ។ ​ក្នុង​វិបត្តិ​កូវីដ​១៩ ​កុំ​ថា​ឡើយ​ដល់​២០០​លាន​អឺរ៉ូ ​ត្រឹម​តែ​១០០​លាន​អឺរ៉ូ ​ក្លឹប​ទាំង​អស់​ពិបាក​ក្នុង​ការ​ចាយ​វាយ​ផង ព្រោះ​ចំណូល​បាត់​បង់​ច្រើន​មែនទែន។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម Real Madrid ​ក៏​នៅ​សល់​ក្បាច់​ចុង​ក្រោយ​មួយ​ទៀត​ដែរ​គឺ​អាវ​លេខ​៧​របស់ Cristiano Ronaldo ​តែ​ម្ដង។ Mbappe ​ជា​អ្នក​គាំទ្រ​របស់ Ronaldo ​និង​ចង់​ដើរ​តាម​គន្លង​របស់​វីរបុរស​បាល់ទាត់​ព័រទុយហ្គាល់​រូប​នេះ។ ​ដូច្នេះ​ប្រសិន​បើ​រូបគេ​មក Real ​នោះ​ក្លឹប​នេះ​នឹង​ទុក​អាវ​លេខ​៧​របស់ Ronaldo ធ្លាប់​ពាក់​កន្លង​ទៅ​ឱ្យ​រូបគេ​មិន​ខាន ​និង​មើល​ថែ​មិន​ឱ្យ​ខុស​ពី Ronaldo ​ឡើយ។

​រំលឹក​ថា​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​អស់​ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ហើយ។ ​ពោល​គឺ​នៅ​សល់​តែ​១​រដូវ​កាល​ទៀត​ទេ Mbappe ​អាច​ដើរ​ចេញ​ពី PSG ​ដោយ​គ្មាន​តម្លៃ​ខ្លួន​តែ​ម្ដង ព្រោះ​កុងត្រា​ថ្មី​មិន​ទាន់​មាន​នៅ​ឡើយ​ទេ៕

ប្រភព៖ Marca   អត្ថបទ៖ វិធាវី

អត្ថបទថ្មី