ព្រោះតែពាក្យមើលងាយ! ម្ចាស់បទ "យប់នេះ” តស៊ូយកឈ្នះ រហូតទទួលបានលទ្ធផលល្អ

  • 2021-02-19 06:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាវ៉ាន់ គឺជាសិល្បៈករស្រករមួយរូបដែលមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីមហាជន តាមរយៈស្នាដៃនិពន្ធ ទំនុកច្រៀង និងនិពន្ធបទភ្លេងពិរោះៗជាច្រើនបទ។ ហើយចម្រៀងមួយបទដែលធ្វើឱ្យរូបលោកកាន់ តែមានទស្សនិកជនស្គាល់ច្រើនគឺបទ "យប់នេះ”ដែលមានអ្នកចូលស្ដាប់ប្រមាណ ៦.៤លានដង។

ទន្ទឹមនឹងភាពល្បីល្បាញដែលមានមហាជនស្គាល់ច្រើនបែបនេះ វាមិនមែនជារឿងងាយទេសម្រាប់ តាវ៉ាន់ ព្រោះថាពេលដែលប្រឡូកខ្លួនក្នុងវិស័យចម្រៀង តាវ៉ាន់ ធ្លាប់កាត់រឿងរ៉ាវបញ្ហាជាច្រើន ត្រូវគេមើលងាយ សមត្ថភាព មិនឱ្យតម្លៃ ជាពិសេសគ្រួសារមិនគាំទ្រ។ តាវ៉ាន់ រៀបរាប់ប្រាប់Sabay ថា "ខ្ញុំធ្លាប់ទៅសុំ Studio គេថតតែត្រូវគេបដិសេធន៍ច្រើនដង ព្រោះគេមើលមិនឃើញអ្វីដែលខ្ញុំមាន ហើយគេថែមទាំងត្មិះដៀលសមត្ថភាពខ្ញុំ ថាខ្ញុំគ្មានចេះអីទេ ធ្វើអ្វីក៏មិនកើត”។

រឿងមួយដែលធ្វើឱ្យ តាវ៉ាន់ កាន់តែបាក់ទឹកខ្លាំងនោះ គឺគ្រួសារមិនគាំទ្រ បែរជានិយាយទម្លាក់ ទឹកចិត្តរូបលោកបន្ថែម។ មិនអស់សង្ឃឹមយុវជនរូបនេះបានជម្នះរាល់ពាក្យមើលងាយ មិនឱ្យតម្លៃ គ្រួសារ មិនលើកទឹកចិត្ត បានជំរុញឱ្យ តាវ៉ាន់ កាន់តែចង់ឈ្នះ ចង់សម្រេចក្ដីស្រមៃរបស់ខ្លួនក៏ចាប់ផ្ដើមសន្សំ លុយដើម្បីទិញឧបករណ៍សម្រាប់ធ្វើភ្លេងដោយខ្លួនឯងហើយ តាវ៉ាន់ ក៏បានស្គាល់មិត្តភក្តិ ៥ នាក់ ដែលនាក់ទាំងនោះសុទ្ធតែមានសមត្ថភាពរាងៗខ្លួន។

ចុងក្រោយ ពួកគេក៏ចាប់ផ្ដើមខំធ្វើបទចម្រៀងរហូតទទួលបានជោគជ័យ ថែមទាំងមានផលិតកម្មធំៗទិញបទពីយុវជននេះ ថែមទៀត។

មក​ដល់​បច្ចុប្បន្ន ពួកគេអាចបង្កើតក្រុមមួយដែលមានភាពរឹងមុំា នឹងមាន Studio ថតចម្រៀង និងធ្វើឱ្យដោយខ្លួនឯង ហើយពួកគេកាន់តែរីកលូតលាស់ មានប្រជាប្រិយភាពមកដល់ពេលនេះ។ តាវ៉ាន់ បានបញ្ជាក់ថា រូបលោកទើបតែជោគជ័យ ៦០%ទេ ព្រោះត្រូវពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះ និងត្រូវរៀនសូត្រអ្វីថ្មីៗជាច្រើនទៀត ហើយបច្ចុប្បន្នកំពុងតែមមាញឹកសម្រុកធ្វើបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រ៕

អត្ថបទ៖ Pav Sreypich

អត្ថបទថ្មី